ភ្នំពេញ : តាមប្រវត្តិសាស្ត្រ ជាង៥០០ឆ្នាំកន្លងមកហើយ ដែលប្រទេសកម្ពុជាយើង បានធ្លាក់ចុះលើគ្រប់វិស័យ ដោយសារការបែកបាក់សាមគ្គីជាតិ ការឈ្លានពានពីសំណាក់បរទេស ជាភព្វសំណាង នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ បានដឹកនាំសង្គ្រោះជាតិ ការពារជាតិ និងអភិវឌ្ឍជាតិលើគ្រប់វិស័យ ជាហេតុធ្វើឱ្យប្រទេសកម្ពុជា មានសាមគ្គីជាតិរឹងមាំ មានសុខសន្តិភាពពេញបរិបូណ៌ មានការអភិវឌ្ឍទូទាំងប្រទេស ប្រជាជនរស់នៅយ៉ាងសុខសាន្តសម្បូររុងរឿងព្រមទាំងទទួលបានការគាំពារពីសង្គមសព្វបែបយ៉ាងថែមទៀតផង។ នេះជាលើកឡើង របស់លោក គឹម សន្តិភាព នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។
លោក គឹម សន្តិភាព បានបញ្ជាក់ថា : បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ។
សូមបញ្ជាក់ថា : យើងទាំងអស់គ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សមិទ្ធផលធំៗទាំង១៨ របស់គណបក្សប្រជាជនកម្ពុជា។
១-រំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម និងទប់ស្កាត់យ៉ាងមានប្រសិទ្ធិភាព នូវកាយ៉ុនប៉ងវិលត្រលប់វិញនៃរបបប្រល័យពូជសាសន៍។
២-ស្តារ និងកសាបជាតិកម្ពុជាឡើងវិញពី គំនរផេះផង់ឈាម និងទឹកភ្នែករស់រាន មានជីវិតឡើងវិញ។
៣-កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហេតុផល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
៤-ការពាររបបរាជានិយមលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិរសរីភាពរបស់ប្រជាជន និងគោរពច្បាប់។
៥-បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញ នៃយោបាយ ឈ្នះ ឈ្នះនិងនាំយកយុត្តិធម៌ ជូនជនរងគ្រោះក្នុងរបបខ្មែរក្រហម។
៦-ថែរក្សាការពារសន្តិភាព បង្រួបបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរឹងមាំ។
៧-អនុវត្តន៏កំណែទម្រង់ដ៏ទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយផ្លែផ្កានាំឱ្យ.. កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។
៨-កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ ក្រោយពេលមានសន្តិភាព និងប្រែក្លាយកម្ពុជា ពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម។
៩-សហហរណកម្មកម្ពុជាទៅក្នុងតំបន់ និងពិភពលោក ជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយ ប្រទេសនានាលើពិភពលោក។
១០-លើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ។
១១-កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ ប្រទេសដោយញឹកចិត្តខាងក្រៅក្នុងស្មរតីឯករាជ្យ។
១២-កសាងខឿនសុខុមាលភាពជូនប្រជាជន ប្រឆាំងជំងឺឆ្លង បង្កើនភាពសាំសហគមន៍ប្រឆាំង ជំងឺកូវីដ១៩ និងយកកម្ពុជាចេញពីជ្រោះមរណៈ។
១៣-លើកកម្ពស់ជីវភាពកម្មករនិយោជិត ដោយដំឡើងប្រាក់បៀរវត្យរ៍ និងផ្ដល់អត្ថប្រយោជន៍នានា។
១៤-លើកកម្ពស់ជីវភាពមន្ត្ត្រីរាជការ និវត្តន៍ជន។
១៥-លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារៈ និងស្មារតីឱ្យសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ។
១៦-អភិវឌ្ឍពីប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាពគាំទ្រប្រជាជនក្រីក ងាយរង និងងាយរងហានិភ័យ។
១៧-កសាងខឿនការពារជាតិរឹងមាំ ការពារបានធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ។
១៨-ចូលរួមយ៉ាងសកម្មជាមួយអង្គការសហបជាជាតិ ថែរក្សាសន្តិភាព និងកិច្ចការមនុស្សធម៌ពិភពលោក៕
ដោយ : សិលា