ភ្នំពេញ : ឈ្វេងយល់ពីសមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតក្នុងខេត្តកំពង់ចាម-ខេត្តត្បូងឃ្មុំ៖
– ប្រវែងស្ពានសរុប៖ ១ ១៣១ម៉ែត្រ
– ទទឹងស្ពាន៖ ១៣,៥០ម៉ែត្រ
– ចំណុចចាប់ផ្ដើម៖ ត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
– ចំណុចបញ្ចប់៖ ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
– បើកការដ្ឋានសាងសង់៖ ០៨/កុម្ភៈ/២០១៨
– បញ្ចប់ការសាងសង់៖ ២៣/វិច្ឆិកា/២០២១
– រយៈពេលសាងសង់៖ ៤២ខែ
– ទំហំទឹកប្រាក់៖ ប្រមាណជិត ៥៧លានដុល្លារអាមេរិក
– សាងសង់ដោយ៖ ក្រុមហ៊ុនសាងសង់សំណង់សៀងហៃគ្រុប ខូអិលធីឌី
– ត្រួតពិនិត្យដោយ៖ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
សមិទ្ធិផលស្ពាននេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕