ភ្នំពេញ ៖ ព្រោះតែកូនប្រុសមានសតិមិនប្រក្រតី និងមិនមានការប្រុងប្រយ័ត្នចំពោះកូន ទេីបបង្កឱ្យមានគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់សល់តែគ្រោងឆ្អឹង ។ ករណីអគ្គិភ័យនេះបានកេីតឡេីងនៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិស្រីស្នំ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ម្ទាស់ផ្ទះមានឈ្មោះ សូ ម៉ៅ ភេទស្រី អាយុ៥៦ ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅនៅទីតាំងកើតហេតុខាងលើ ដោយខូចខាតផ្ទះអស់មួយខ្នងទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់អំពីសសរបេតុង ឈើលើ ប្រក់ស័ង្គសី (ខូចខាតទាំងស្រុង) ។
អាជ្ញាធរបានបញ្ចាក់ថា មូលហេតុនៃការឆាបឆេះនេះគឺមកពីកូនមានសតិមិនគ្រប់ដុតផ្ទះខ្លួនឯង និងបានឃាត់ខ្លួនសួរនាំនៅប៉ុសិ៍រដ្ឋបាលសង្កាត់ព្រែកកំពឹស ខណៈដែលម្ចាស់ផ្ទះមានអារម្មណ៍រន្ធត់ពេកក៏ដួលសន្លប់ ពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកកំ
ពឹស ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ការ និងសង្គ្រោះអគ្គិភ័យនេះបានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ០៤គ្រឿង ដោយពន្លត់ចប់នៅម៉ោង ០១:១៥នាទី នាថ្ងៃខែឆ្នាំដដែល ៕ ដោយ ៖ ភារ៉ា ដង្កោ