សម្តេចតេជោ ណែនាំអាជ្ញាធរតាមដានគណនី telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបសំណើរបស់ប្រជាពលរដ្ឋ អោយបានលឿន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈប្រព័ន្ធ Telegram បានណែនាំអាជ្ញា​ធរទាំងថ្នាក់ជាតិ ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ចូលតាមដានគណនី​telegram twitter និងTikTok របស់សម្តេច ដើម្បីឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការណែនាំឱ្យអាជ្ញាធរតាមដានសំណូមពររបស់ប្រជាពលរដ្ឋនៅតាមគណនីនៃបណ្តាញសង្គមរបស់សម្តេចទាំង៣នេះហើយ សម្តេចតេជោនាយករដ្ឋ​មន្ត្រី ក៏បានណែនាំប្រជាពលរដ្ឋបង្កើតគណនីបណ្តាញសង្គម telegram,twitter និង TikTok ហើយភ្ជាប់ជាមួយសម្តេច ដើម្បីផ្តល់ព័ត៌មាន ឬផ្តល់សំណូមពរនានាទៅកាន់សម្តេចផងដែរ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា : ” បងប្អូនជនរួមជាតិ! ពេលមុនបងប្អូនស្វែងរកការផ្តល់ព័ត៌មានឬ រកការជួយពីខ្ញុំតាមរយះហ្វេសបុក។

សម្តេចតេជោ ថ្លែងថា : ពេលនេះខ្ញុំបញ្ចប់ការប្រើហ្វេសបុកដោយខ្លួនឯងដោយងាកទៅប្រើតេឡេក្រាម ធ្វីសធឺ តិកតុក(telegram,twitter, TikTok)ជំនួសវិញ។

សម្តេចតេជោ បញ្ជាក់ថា : ដើម្បីទទួលបានព័ត៌មានពីខ្ញុំផ្តល់មតិឲ្យខ្ញុំ ឬស្នើសុំឲ្យខ្ញុំជួយសូមបង្កើតប្រសិនមិន
ទាន់មាននិងសូមភ្ជាប់ជាមួយបណ្តាញទាំង
៣ខាងលើនេះរបស់ខ្ញុំ។
បណ្តាញទាំង៣ខ្ញុំបើកឲ្យចូលមានមតិបាន
គ្រប់បណ្តាញ។
សម្តេចមានប្រសាសន៍ថា : ខ្ញុំសូមឲ្យគ្រប់ស្ថាបន័ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិកងកម្លាំងប្រដាប់អាវុធគ្រប់
ប្រភេទដែលធ្លាប់មានក្រុមតាមដានផេក ហ្វេកបុករបស់ខ្ញុំទៅតាមដានគណនី Telegram,twitter,TikTok របស់ខ្ញុំវិញព្រោះមតិប្រជាជនមាននៅតាមបណ្តាញ
ទាំង៣នេះ។
បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែ
សម្តេចតេជោ ហ៊ុនសែន ថ្លែងថា : ខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយះបណ្តាញ
សង្គមទាំង៣នេះគឺtelegram ,twitter ,
TikTok ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print