ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ លើកគ្នាទាំង (ធីម Teams) ប្រដាប់ដោយសម្ភារៈ មធ្យោបាយទំនើបគ្រប់គ្រានទៅធ្វើសកម្មភាពឡើងផ្អើលអ្នកស្រុកសំពៅលូនទាំងថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនអនុវត្តតាមច្បាប់។
ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពីថ្ងៃទី៨ កក្កដាម្សិលមិញនេះ នៅចំណុចក្រុមទី០៥ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មានករណីលួចកាត់យកដើម ឈើក្នុងចំការរបស់ជនរងគ្រោះឈ្មោះ ឡេង ម៉េត ប្រុស អាយុ ៥៣ឆ្នាំ រស់នៅ ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកម៉ាស៊ីនយន្តលួចកាត់យកឈើចំនួន០១កំណាត់រាងមូលមានប្រវែងប្រហែល២០០សង់ទីម៉ែត្រទំហ៊ំប្រមាណ៥០ សង់ទីម៉ែត្រ យកទៅបាត់។
ពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាល ដើម្បីឱ្យជួយស្រាវជ្រាវនិងរកជនសង័្សយទៅផ្តន្ទាទោសតាមច្បាប់ ។ ហើយពេលទទួលបានព័ត៌មាននេះ និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តម សេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូនបានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិរីមានជ័យ និងជនរងគ្រោះ បានធ្វើការស្រាវជ្រាវនិងឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយនោះបានគឺ
០១-ឈ្មោះ វែង នូច ប្រុស អាយុ ៣២ឆ្នាំ រស់នៅ ភូមិអូរថ្ម ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
០២-ឈ្មោះ រី សីហា ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិបឹងសង្កែ ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។
-*ដកហូតវត្ថុតាង៖
-ម៉ូតូចំនួន ០១ គ្រឿង ម៉ាក MSX ពណ៌ក្រហម ខ្មៅ
-រទេះអូសចំនួន០១
-ម៉ាស៊ីនយន្តអារឈើរចំនួន ០១ គ្រឿង
-ស្នប់សប់ចំនួន ០១
-ពិលចំនួន ០២
-ឈើរចំនួន ០១កំណាត់ធំនៅលេីរទេះស្រាប់។
តាមការសាសួរស្រាវជ្រាវ ជនសង័្សយបានឆ្លើយសារភាពថា តាមពិត (ធីមTeamsគេ)សរុបមានគ្នាចំនួន ០៤នាក់ ឯណោះក្នុង ការរៀបចំគំរោងលួចយកដើមឈើរបស់អ្នកដទៃនេះ ប៉ុន្តែខណៈនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ចំនួន០២នាក់ហើយ ប៉ះចំសុទ្ធតែ (មេធីម Teams)ឯបក្សពួក០២នាក់ទៀតជា(កូនធីម Teams)កំពុងគេចខ្លួនដែលសមត្ថកិច្ចអាចស្គាល់អត្តសញ្ញាណបាន ហើយនិងជឿជាក់ថាមិនយូរទេ (ធីមTeams)មួយនេះនឹងត្រូវបិទបញ្ចប់ក្រោយឃាត់ខ្លួនបានទាំងអស់គ្នា។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងពាក់ព័ន្ធមកកាន់ការិយាល័យជំនាញអនុវត្តទោសទៅតាមផ្លូវច្បាប់៕ដោយ៖សហការី