មនុស្ស​ចំនួន ៤៥នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី៨ កក្កដា​ម្សិលមិញ​!

ចែករំលែក៖

ភ្នំពេញ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​នេះ! ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៥នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ (ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៧ករណី ឃាត់ ១២នាក់ (ស្រី ២នាក់)​ និងប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ (ស្រី ៣នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៨ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៩២,២៧ក្រាម និង២កញ្ចប់តូច។

...

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិទាំង ១០អង្គភាព មានដូចខាងក្រោម​៖
*១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។
*២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ១៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ ចាប់យក Ice ៧៦,៩០ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៥ក្រាម។
*៤ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ស្រី ២នាក់។
*៥ / ព្រះវិហារ៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៩,៨២ក្រាម។
*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,៩៥ក្រាម។
*៧ / រតនគិរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច។
*៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៥៦ក្រាម។
*៩ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៩ក្រាម។
*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១កញ្ចប់តូច ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print