បណ្ឌិត ហ៊ុន ម៉ាណែត ៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត

ចែករំលែក៖

ភ្នំពេញ÷ នៅលើបណ្តាញសង្គមថ្ងៃទី៩ ខែកក្កដា នេះ បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា “មានមិត្តមួយ ចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការ បង្កើត និងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរ។ បញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹក ហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ)”។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សម្រាប់ឧបសគ្គនេះ បញ្ហាប្រឈមមានពីរគឺ៖ កត្តាទីលាន និងឧបសគ្គ និងកត្តាមនុស្ស។
– កត្តាទីលាននិងឧបសគ្គ៖ ១) បញ្ហាកំពស់ – ដោយឧបសគ្គនោះមានកំពស់ខ្ពស់មធ្យម ដែលអាចអោយយោធិនខ្លះដែលខ្លាចទីខ្ពស់មានអារម្មណ៍ភិតភ័យមិនហ៊ានដើរឆ្លងកាត់ និង ២) បញ្ហាលំនឹង – បង្គោលដែកដែលធ្វើជាស្ពានសម្រាប់សិម្ខាកាមដើរឆ្លងនោះមិនមានលំនឹងល្អទេ។ ពេលដែលសិក្ខាកាមដើរឆ្លងកាត់លើវាគឺវាចាប់ផ្តើមញ័រ ហើយបើការដើរនោះមានការយឺតយ៉ាវ (មិនលះ) ឬសិក្ខាកាមមានអារម្មណ៍ភ័យញ័រខ្លួននោះ នឹងធ្វើអោយបង្គោលដែកនោះញ័រតែខ្លាំងដែលបង្កជាឧបសគ្គកាន់តែខ្លាំងសម្រាប់ការដើរទៅមុខទៀត។

– កត្តាមនុស្ស – បន្ថែមពីលើកត្តាទីលានឧបសគ្គ ក៏មានបញ្ហាដែលបង្កើតដោយមនុស្សទៀត ពោលគឺក្រុមគ្រូ ដែលអាចស្រែកដាក់ទៅសិក្ខាកាម ក្នុងគោលបំណងអោយសិក្ខាដែលកំពុងដើរលើបង្គោលបែកអារម្មណ៍ ឬក៏អាចពេលខ្លះលោតតន្រ្តំធ្វើយ៉ាងណាអោយបង្គោលដែកដែលសិក្ខាកាមត្រូវដើរឆ្លងកាន់ញ័រខ្លាំង ដែលក្លាយជាឧបសគ្គកាន់តែខ្លាំងសម្រាប់សិក្ខាកាមឆ្លងកាត់ ។

...

* ដើម្បីជោគជ័យ សិក្ខាកាមត្រូវ៖
១- ផ្តោតអារម្មណ៍ទៅលើគោលដៅដែលយើងត្រូវទៅនិងប្រមូលផ្តុំអារម្មណ៍អោយមូល ហើយដើរទៅមុខឆ្ពោះទៅរកគោលដៅនោះ ប្រកបដោយភាពជឿជាក់លើខ្លួនយើង និងកុំអោយមានភាពស្ទាក់ស្ទើរ ឬភ័យខ្លាចណាមួយ ទោះជាបង្គោលដែកនោះមានកម្ពស់ខ្ពស់ និងមិនមានលំនឹងល្អក៏ដោយ — ពោលគឺត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានាដែលអាចបង្កជាឧបសគ្គក្នុងការដើរទៅមុខរបស់យើង៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print