ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសថ្ងៃទី១០ កក្កដាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៣២នាក់ (ស្រី ១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញ​នេះ។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៥ករណី ឃាត់ ៩នាក់ (ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់ ៤នាក់ (ស្រី ១នាក់),ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ (ស្រី ០នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែកក្កដា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៦៧,៧៦ក្រាម,មេតំហ្វេតាមីន (Wy) ស្មេីនិង​ ១២២៥,៥១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ៧អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ​កម្លាំង​នគរបាលជាតិ ៥អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ២អង្គភាព​មានដូចខាងក្រោម​៖
*១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យក Ice ១៦៤,២០ក្រាម។
*២ / បាត់ដំបង៖ ជួញដូរ ១ករណី ៣នាក់ ចាប់យក Wy ១២២៥,៥១ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,២៥ក្រាម។
*៤ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ ចាប់យក Ice ២,៩៣ក្រាម។
*៥ / ត្បូងឃ្មុំ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

...

ដោយឡែកកងរាជអាវុធហត្ថ ៖ ២អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់។
*២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យក Ice ០,៣៨ក្រាម៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print