ប្រជាពលរដ្ឋរូតរះបន្តនាំគ្នាទៅធ្វើប័ណ្ណ ( ឯ.អ ) ដើម្បីយកទៅប្រើប្រាស់សម្រាប់ការបោះឆ្នោត នៅថ្ងៃខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ រូតរះនាំគ្នាទៅធ្វើប័ណ្ណ ( ឯ.អ ) ជាបន្តបន្ទាប់នៅតាមមូលដ្ឋានដែលពួកគាត់រស់នៅ ដើម្បីទទួលបានប័ណ្ឌនេះ យកទៅប្រើប្រាស់ សម្រាប់ការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខណះថ្ងៃបោះឆ្នោត គឺនៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះក៏នឹងចូលមកដល់ ។

ការបន្តនាំគ្នាទៅធ្វើប័ណ្ណ( ឯ.អ ) នេះ ដោយសារប្រជាពលរដ្ឋ បានបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាអត្តសញ្ញាណប័ណ្ណរបស់ពួកគាត់ ត្រូវបានខូចជាដើម ។

ពលរដ្ឋនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ដែលបានធ្វើប័ណ្ណ ( ឯ.អ ) នៅទីស្នាក់ការគណះកម្មាការរៀបចំការបោះឆ្នោត ក្នុងសង្កាត់ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២៣នេះ បានលើកឡើងថា ៖ ក្នុងនាមជាពលរដ្ឋល្អ ត្រូវចាំបាច់បំពេញកាតព្វកិច្ចចូលរួមបោះឆ្នោត ដូច្នោះហើយនៅពេលពួកគាត់មានកង្វះឯកសារណាមួយ គឺពួកគាត់ឆ្លៀតពេលវេលា ពីការងារ ដ៏ដូចជាការរកស៊ីជាដើម ដើម្បីត្រូវទៅធ្វើ និងបំពេញឯកសារទាំងនោះឱ្យបានគ្រប់គ្រាន់ ។ ពលរដ្ឋ យល់ឃើញថា ការបោះឆ្នោត វាពិតជាមានសារះសំខាន់ណាស់ ហើយក្នុងនាមជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ត្រូវតែបំពេញកាតព្វកិច្ចនេះអោយខាងតែបាន ដោយមិនអាចខកខានបានឡើយ ។

លោកជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យ១ និងជាប្រធានគណះកម្មាការរៀបចំការធ្វើប័ណ្ណ( ឯ.អ ) ជូនពលរដ្ឋ បានប្រាប់អោយដឹងថា ៖ ក្នុងរយះពេល២១ថ្ងៃ នៃដំណើរការធ្វើប័ណ្ណ ( ឯ.អ ) ជូនពលរដ្ឋមកនេះ ឃើញថា មានពលរដ្ឋជាច្រើនក្នុងមូលដ្ឋានរបស់លោក បានទៅទទួលការធ្វើប័ណ្ណជាបន្តបន្ទាប់ ។ លោកថា ប័ណ្ណ ( ឯ.អ ) គឺនឹងធ្វើជូនពលរដ្ឋយ៉ាងឆាប់រហ័ស ដោយមិនរងចាំពេលវេលាយូរនោះឡើយ ដោយពលរដ្ឋដែលមានឈ្មោះធ្លាប់ចូលរួមបោះឆ្នោតរួចហើយនោះ ពុំចាំបាច់ភ្ជាប់ឯកសារអ្វីនោះទេ គឺគ្រាន់តែប្រាប់ឈ្មោះ ឬក៏លេខការិយាល័យធ្លាប់បោះឆ្នោតទៅក្រុមការងារ នោះក្រុមការងារនឹងរៀបចំបំពេញឯកសារជូនភ្លាមៗ តែម្តង ។

...

គួរបញ្ជាក់ថា ការធ្វើប័ណ្ណ ( ឯ.អ ) នៅតាមមូលដ្ឋានឃុំសង្កាត់ជូនពលរដ្ឋ គឺដំណើរការទៅរយះពេល៣០ថ្ងៃ ដោយគិតចាប់ពីថ្ងៃ២២ ខែមិថុនា រហូតដល់ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ ៕ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print