ភ្នំពេញ÷ នៅថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកតាន់ ផាន់ណារ៉ាប្រតិភូរាជរដ្ឋានភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខ ភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខ ភាពសត្វ និងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្ត២ គ្រឿងដឹកស៊ុតមាន់និងស៊ុតទាបាន២ករណី។
ករណីទី១ នៅវេលាម៉ោ១៦និង០២នាទីនារសៀលថ្ងៃនទី១១ ខែមកក្កដា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខ ភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២BN-៩៣៤៣ ពណ៌ស ដឹកស៊ុតសត្វមាន់ និងស៊ុតសត្វទា ចំនួន ២៣៧០០គ្រាប់ មកពីស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។ ឃាត់ចាប់នៅចំណុចជិតរង្វង់មូលគួរស្រូវ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។
ករណីទី២ នៅវេលាម៉ោង ៩ និង ៥០ព្រឹក នាទី នាថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខ ភាពសត្វ និងផលិតកម្មសត្វ ចុះឃាត់ចាប់រថយន្ត១ គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ ២ BQ-៩៧៤៣ ពណ៌សម្បកឪឡឹក ដឹកស៊ុតសត្វមាន់ ចំនួន៣៧៥០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវចូលមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំង អស់។ ឃាត់ចាប់នៅភូមិទួលកី សង្កាត់ពងទឹក ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបាននាំយកវត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖ សុរិយា