ភ្នំពេញ ៖ សមត្តកិច្ចនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានកសាងសំណុំរឿងយុវជនប្រុសស្រី៦ នាក់បញ្ជូន ទៅតុលាការ ករណី.ក្មេងស្ទាវ២ក្រុមដេញកាប់ចាក់គ្នាយ៉ាងបង្ហូរ ឈាមនៅជិតផ្សារទួលទំពុង ដូចរឿងចិនហុងកុង ។
ក្មេងស្ទាវ៦ នាក់នោះមាន ៖
១.ឈ្មោះ ណូន នុន ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ កម្មករផលិតទឹកសុទ្ធ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
២.ឈ្មោះ សែ សុខគី ហៅ គីម ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ ជាងភ្លើង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
៣.ឈ្មោះ យ៉ា ណេត ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ហេង ពេជ្រពន្លឺ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៥.ឈ្មោះ ផុន សុធារ៉ា ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ បុគ្គលិកហាងកាហ្វេ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
៦.ឈ្មោះ សល់ ផាន់យ៉ា ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ពេលចាប់ខ្លួនយុវជនទាំង៦នាក់នោះ សមត្តកិច្ចបានដកហូតម៉ូតូ ២គ្រឿង ៖
១.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ក្រហម សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ តាកែវ១ Y-៩៥៤៦ មួយ គ្រឿង ។
២.ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ១P-៥៨៥៣ មួយ គ្រឿង ។
ចំណែកយុវជនម្នាក់ដែលរងរបួសមានឈ្មោះ ង៉ូវ ហ៊ឺនយ៉ីង ភេទ ប្រុស អាយុ២០ ឆ្នាំ មានទីលំនៅផ្ទះលេខ៤២៣ ផ្លូវលេខ៤៥បេតេ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ ។
សំណុំរឿងខាងលើនេះបានស្ថិតនៅលោក វង្ស សាវ៉ាត ព្រះរាជអា ជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើប សួរ ។
បើតាមសមត្តកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង១០ កន្លះយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវ ជ្រាវ រហូតឈានដល់ការឃាត់ខ្លួនយុវជនប្រុសស្រីចំនួន៦ នាក់ នៅលើទឹកដីកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ពាក់ ពន្ធករណីស្ទាវ២ក្រុមបានប្រើអំហិង្សា (ព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់កាប់ត្រូវចំគុម្ពត្រចៀកផ្នែកខាងក្រោយ បណ្តាលឲ្យមានរបួសស្នាម ទៅលើភាគីម្ខាងទៀត) ដែលប្រព្រឹត្តការនោះបានកើតឡើងនៅជិតផ្សារទួលទំពូង ស្ថិតចំណុចមុខផ្ទះលេខ៥៤៨ ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សមត្តកិច្ចឲ្យដឹងទៀតថា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៤ និង៥០ នាទីទៀបភ្លឺ មានករណីប្រើអំពើហិង្សាមួយដោយក្មេងស្ទាវ១ក្រុមបានព្រួតគ្នាដេញវាយ និងយកកាំបិតផ្គាក់កាប់ទៅលើភាគី១ក្រុមទៀត បណ្តាលឲ្យត្រូវចំគុម្ពត្រចៀកផ្នែកខាងក្រោយ នៅជិតម្តុំផ្សារទួលទំពូង ដែល បង្កឡើងដោយយុវជន១ក្រុមមានគ្នាជិត២០ នាក់ ជិះម៉ូតូចំនួន ១០គ្រឿង បន្ទាប់ពីស្ទាវ១ក្រុមនោះនាំគ្នាចេញពីផឹកស៊ីនៅហាងយីហោចាំជួប ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបានទៅអង្គុយលេងនៅមុខវត្តបទុបវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ខណៈកំពុងធ្វើដំណើរដោយម៉ូតូយ៉ាងពពាក់ពពូននោះ ស្រាប់តែមានសម្លេងស្រែកថា អញមានរឿងហើយ រួចក៏នាំគ្នាជិះម៉ូតូចេញទៅ ពេលឮដូច្នោះស្ទាវមួយក្រុមនោះ បាននាំគ្នាជិះម៉ូតូដេញតាមពីក្រោយ យុវជន២ នាក់ដែលអះអាងថាជាអ្នករងគ្រោះ រហូតដល់ចំណុចជិតផ្សារទួលទំពូង ពួកគេក៏ចុះពីលើម៉ូតូទៅដេញវាយជនរងគ្រោះ ២ នាក់ កំពុងជិះម៉ូតូឌុបគ្នា បណ្តាលឲ្យរងរបួសហូរឈាម ពេល នោះជនរងគ្រោះបានផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនចូលទៅក្នុងទូរអេធីអឹម បន្ទាប់មកជនសង្ស័យ និងបក្ខពួកបាននាំគ្នាវាយម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យរងការខូចខាតថែមទៀត រួចនាំគ្នាំជិះម៉ូតូគេចខ្លួន ។ ដោយយោងទៅលើបទល្មើសជាក់ស្តែង និងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្តកិច្ចនគរបាលព្រហ្មទណ្ឌបើកការស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាក្រុមស្ទាវ៦ នាក់ ក្នុងចំណោមឋក្ខពួក២០ នាក់ ដែលបានប្រើអំពើហឹង្សាលើភាគីម្ខាងនោះ ៕ ដោយ៖ រ៉ារ៉ា