ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ រួមមានដូចខាងក្រោម៖ – នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស៖ ១-គណបក្សប្រជាជនកម្ពុជានឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមានរថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។ +នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស៖ ១-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងរៀបចំជួបជុំសមាជិក សមាជិកានៅទីស្នាក់ការកណ្តាល គណបក្ស ស្ថិតនៅផ្ទះលេខ៣ ផ្លូវលេខ១០ បុរីម៉នដានីគម្រោង២២ ភូមិស្រែអំពិល សង្កាត់ស្ទើរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ២០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៨:០០នាទី ក្បួននឹងហែចេញពីទីស្នាក់ការកណ្តាលគណបក្សតាមផ្លូវវត្តស្នៀតសិម្ពលី រួចបត់ ស្តាំចូលមហាវិថីឈ្នះឈ្នះហើយបន្តដំណើរមកបត់ឆ្វេងឆ្ពោះទៅភូមិព្រៃទា រួចធ្វើដំណើរឆ្ពោះទៅ ផ្លូវជាតិលេខ៤ បន្តដំណើរតាមមហាវិថីចោមចៅ រហូតដល់ស្តុបទួលពង្រ បត់ស្តាំចូលផ្លូវទួលពង្រ ក្បួនឈប់សម្រាកថ្ងៃត្រង់នៅតំបន់ជិតផ្សារទួលពង្រ។ នៅវេលាម៉ោង ១៤:០០នាទី ក្បួនដង្ហែ នឹងបន្តដំណើរឆ្ពោះទៅផ្លូវបុរីពិភពថ្មី (ចំការដូង) បត់ស្តាំដល់ផ្លូវទំនប់៧មករា រហូតដល់ផ្លូវ ទំនប់៧មករា បត់ស្តាំឡើងស្ពានព្រែកជ្រៃ បន្ទាប់មកឡើងតាមផ្លូវចំការដូង (ផ្លូវលេខ២១៧) រហូតដល់រង្វង់មូលកួរស្រូវបត់ស្តាំតាមផ្លូវលេខ១០៤ ឆ្ពោះទៅផ្លូវក្រវាត់ក្រុងទី៣ បត់ស្តាំតាម បណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ដល់ផ្លូវជាតិលេខ៣ បត់ស្តាំបន្តដំណើរតាមផ្លូវជាតិលេខ៣ ដល់ កែងផ្លូវភូមិកប់ភ្លុក បត់ឆ្វេងឆ្ពោះទៅផ្លូវលំភូមិកន្ទោកខាងជើងឆ្ពោះទៅផ្លូវជាតិលេខ៤ រួចបត់ ស្តាំតាមផ្លូវជាតិលេខ៤ និងបត់ឆ្វេងត្រឡប់ទៅតាមមហាវិថីឈ្នះឈ្នះ និងបត់ឆ្វេងចូលទីស្នាក់ការ កណ្ដាលគណបក្សតាមផ្លូវវត្តស្នៀតសិម្ពលីវិញដើម្បីរំសាយ។ +នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ០១គណបក្ស៖
១-គណបក្សស្ត្រីដើម្បីស្រ្តីនឹងរៀបចំជួបជុំសមាជិក សមាជិកានៅចំណុចផ្នែកខាងត្បូងនៃទីលាន ប្រជាធិបតេយ្យ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ បន្ទាប់មកនៅវេលាម៉ោង ០៧:០០នាទី ក្បួននឹងហែចេញពីទីលានប្រជាធិបតេយ្យ តាមបណ្ដោយផ្លូវជាតិលេខ៥ រហូតដល់មន្ទីរពេទ្យ បង្អែកសម្តេចឪ សម្តេចម៉ែ រួចត្រឡប់ក្រោយឆ្ពោះទៅកាន់ស្ពានជ្រោយចង្វារ បត់ស្តាំទៅរង្វង់មូល កាំភ្លើងកួចកាណុង បន្តត្រង់ចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅអង់តែនទួលគោក បត់ស្តាំចូលផ្លូវលេខ៣៥៥ ឆ្ពោះទៅរង្វង់មូលកាំកូស៊ីធី រួចបត់ឆ្វេងចូលផ្លូវឧកញ៉ាម៉ុងឫទ្ធី (ផ្លូវលេខ១៩២៨) រួចបត់ឆ្វេងចូលមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ រហូតមកដល់ស្តុបផ្សារ ដីហុយបត់ឆ្វេងចូលផ្លូវលេខ១៩៨៦ រួចបត់ស្តាំចូលផ្លូវលេខ៥៩៨ បត់ឆ្វេងចូលផ្លូវលេខ៦០៨ បន្តបត់ស្តាំចូលផ្លូវឧកញ៉ាឃ្លាំងមឿង (ផ្លូវលេខ៧០) ឆ្ពោះទៅរង្វង់មូលកាំភ្លើងកួចកាណុង បត់ឆ្វេងក្រោមស្ពានជ្រោយចង្វារចូលផ្លូវជាតិលេខ៥ ទៅទីលានប្រជាធិបតេយ្យវិញទើបរំសាយ។
ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើ ដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី ភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅតាមទីតាំងជួបជុំរបស់គណបក្សនីមួយៗ និង តាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយហែក្បួនឃោសនា នៅថ្ងៃទី១៥ ថ្ងៃទី១៦ និងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួមបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ ដើម្បីកាត់បន្ថយការកកស្ទះ ចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរជាធម្មតាវិញ៕ សំរិត