ភ្នំពេញ : សូមចូលរួមអបអរសារយ៉ាងកក់ក្តៅបំផុតក្នុងឱកាសដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់ប្រោសព្រះរាជទានគោរមងារឯកឧត្តម ហ៊ុន សាន ជា«អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» និងឯកឧត្តម គ្រី ទូច ជា «អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ គ្រី ទូច»។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅព្រលប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។
សូមជូនពរអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ និង អ្នកឧកញ៉ា ឧត្តមមង្គលសោភ័ណ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំមាំមួន និងជន្មាយុយឺនយូរ។
សូមអាននូវព្រះរាជក្រឹត្យ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទាន គោរមងារ : ឯកឧត្តម ហ៊ុន សាន ជា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និង ឯកឧត្តម គ្រី ទូច ជា អ្នកឧកញ៉ា ឧត្ដមមង្គលសោភ័ណ គ្រី ទូច ដូចខាងក្រោម ៕
ដោយ : សិលា