ប្រជាពលរដ្ឋសាទរដោយបានសមិទ្ធផលថ្មីផ្លូវចាក់បេតុងសរសៃដែកប្រវែងជាង៨០០ម៉ែត្រនៅឃុំសំបួរស្រុករមាសហែក 

ចែករំលែក៖

ខេត្តស្វាយរៀង៖ តាមការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលឃុំសំបួរបាន រៀបចំគម្រោងអភិវឌ្ឍន៏របស់មូលនិធិឃុំ ឆ្នាំ២០២៣ ដោយបានស្ថាបនាផ្លូវចាក់បេតុងសរសៃដែកដែលមានប្រវែងជាង៨០០ម៉ែត្រឆ្លងកាត់២ភូមិ គឺភូមិប្រាសាទនិងភូមិត្មាតពងស្ថិតក្នុងឃុំសំបួរស្រុករមាសហែក។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបើកការដ្ឋាន ស្ថាបនាផ្លូវចាក់បេតុងសរសៃដែកដែលមានប្រវែងជាង៨០០ម៉ែត្រឆ្លងកាត់ចំនួន២ភូមិ គឺភូមិប្រាសាទនិងភូមិត្មាតពង ស្ថិតក្នុងឃុំសំបួរ ស្រុករមាសហែក។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្ហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងក៏ដូចជាលោក សៅ សុខា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ជូនដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។

លោក ស៊ូ ម៉ុល  ជំរុញអោយអាជ្ញាធរគ្រប់ឃុំទាំង១៦ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុច ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសលោកបានធ្វើការផ្តាំផ្ញើដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់និងជាអ្នកដោះស្រាយនូវសំណូមពរក៏ដូចជាការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា ។​

លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវងាយស្រួលធ្វើដំណើរ ហើយសូមចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនមែនរបស់បុគ្គលណាម្នាក់ឡើយ ហើយចំពោះអ្នកម៉ៅការសាងសង់ផ្លូវនេះសូមធ្វើអោយមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍។

បន្ទាប់មកលោកអភិបាលស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងបន្តនាំគ្នាមកចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនាថ្ងៃអាទិត្យ ទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខអោយបានគ្រប់ៗគ្នា។

...

បើតាមការបញ្ជាក់របស់លោកតាដែលរស់នៅភូមិប្រាសាទ ឃុំសំបួរ ស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងក្លាដល់លោក ស៊ូ ម៉ុល អភិបាលស្រុកដែលតែងតែគិតគូរពីសុខទុក្ខព្រមទាំងសំណើនិងសំណូមពរផ្សេងៗដែលបានកើតឡើងនាពេលកន្លងមក ពិសេសបានផ្លូវចាក់បេតុងមួយខ្សែនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់និងដឹកកសិករផលផ្សេងៗ៕ ដោយ៖សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print