លោក ពិត ចំណាន និងលោក ហ៊ាន សាហ៊ីប ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា» នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី «នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា»។

...

ពីធីបើកវគ្គបណ្ដុះបណ្ដាលនេះក៏បានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គការ UNICEF ជូនដល់មន្ត្រីរាជការដែលជារជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុមកពីអង្គភាពថវិកាថ្នាក់ជាតិ ដែលប្រព្រឹត្តិទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ២០១៦ ។

ក្នុងឱកាសនេះ លោករដ្ឋលេខាធិការ ក៏បានគួសបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជានឹងចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និងការយល់ដឹងថែមទៀតជូនមន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល នៅដំណាក់កាលទី៣ ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាព និងសំដៅបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕

1

2

4

3

5

ដោយ៖​សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print