ភ្នំពេញ : តាមផ្លូវច្បាប់ អោយតែមន្ត្រីនគរបាលយុត្តិធម៌ ចេញលិខិត កោះហៅ ២ដង តាមពាក្យបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយមិនចូលខ្លួន មន្ត្រីនគរបាលយុត្តិធម៌ គាត់នឹងបន្តនីតិវិធី របស់គាត់ ស្នើសុំតំណាងអយ្យការ ដើម្បីបញ្ជាអោយចូលខ្លួន បន្ទាប់ពី យល់ឃើញថា ,អ្នកឧកញ៉ា ហ៉ី គឹមហុង និង ឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាស មានតម្រុយពិរុទ្ធភាព តាមរយៈចម្លើយ របស់ ប្រជាពលរដ្ឋកំពុងរងគ្រោះ។
សូមបញ្ជាក់ថា : តាមព័ត៌មានបឋម គឺ អ្នកឧកញ៉ា ហ៉ី គឹមហុង និង ឧកញ៉ា ចេង សង្ហាក់ អគ្គនាយកក្រុមហ៊ុនពិភពដីមាស អាចប្រឈមមុខនឹងការតាមចាប់ឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច ដោយសមត្ថកិច្ចតាមច្រកអន្តរជាតិទទួលបានបទបញ្ជាអោយឃាត់ខ្លួនបេីឃេីញមុខសញ្ញាទាំងនេះឆ្លងដែនចេញទៅក្រៅប្រទេស ។
ប្រជាពលរដ្ឋរងគ្រោះច្រេីនណាស់ដែលអះអាងថាបានចាញ់បោកក្រុមហ៊ុនពិភពដីមាសអស់ទឹកប្រាក់សរុបរាប់សិបលានដុល្លារ ។ បេីបងប្អូនបានប្រទះឃេីញ អ្នកឧកញ៉ា ឬ ឧកញ៉ា ដូចមានក្នុងរូបនេះ សូមមេត្តាផ្ដល់ព័ត៌មានជូនមន្ត្រីនគរបាលផងដេីម្បីអញ្ជេីញគាត់យកលុយមកសងប្រជាពលរដ្ឋវិញ ។
ប្រជាពលរដ្ឋ និយាយថា : កុំរត់អី រត់ទៅណាក៏មិនរួចដែរ នៅឈរដោះស្រាយបញ្ហាជាមួយ ពួកគាត់ ជាប្រជាពលរដ្ឋរងគ្រោះតាមច្បាប់ទៅ រត់គេចខ្លួនមិនមែនជាដំណោះស្រាយល្អទេ ដោះស្រាយ សិន នោះទើបជាបុគ្គលដែលមានឆន្ទះ ទទួលខុសត្រូវចំពោះមុខច្បាប់ស្មើគ្នា ។
ពួកគាត់បន្តថា : លក់ទ្រព្យសងប្រជាពលរដ្ឋវិញទេីបល្អ ។ យកលុយប្រជាពលរដ្ឋសរុបរាប់សិបលានដុល្លារ តេីយកទៅណា ? ម្ដេចមិនយកមកសងប្រជាពលរដ្ឋវិញ ?
លោកឧត្តមសេនីយ៍ទោ ម៉ៅ មធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះសារយ៉ាងខ្លីថា ( អាណិតណាស់ពិការភ្នែកទាំងសងខាងសង្ឃឹមថាមានជីវភាពប្រសើរក្រោយពេលវិនិយោគជាមួយក្រុមហ៊ុន) ។ លោកបង្ហោះបែបនេះ បន្ទាប់ពីឧកញ៉ាថៅកែរូបនេះ មិនចូលខ្លួនតាមការកោះហៅរបស់មន្ត្រីនគរបាលយុត្តិធម៌ ខណៈមានតែជនរងគ្រោះ ដើមបណ្ដឹង ចូលខ្លួនប៉ុណ្ណោះ មានរហូតដល់រាប់រយនាក់នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
កន្លងទៅលោកស្នងការបានបង្ហោះថា : លិខិតផ្លូវការនិងទៅដល់លោកអគ្គនាយកនិងអគ្គនាយករងក្រុមហ៊ុនពិភពដីមាសឆាប់ៗខាងមុខនេះ ដើម្បីមកពិភាក្សារលើបណ្តឹងរបស់ប្រជាពលរដ្ឋនៅខេត្តកំពតចំនួន 259 បណ្តឹង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2023 វេលាម៉ោង 9 ព្រឹកនៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ប៉ុន្តែបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋប្រមាណជាង 400 នាក់ទៅហើយ បានដាក់ពាក្យបណ្ដឹងទៅស្នងការដ្ឋាននគរបាលខេត្តកំពត ។ ទោះលោកឧកញ៉ាមិនចូលខ្លួន តាមនីតិវិធី ដំណើរការរបស់មន្ត្រីនគរបាលយុត្តិធម៌ មានសិទ្ធិស្នើសុំការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ បញ្ជីឲ្យចូលខ្លួន ៕