លោក គឹម សន្តិភាព ៖ ការញុះញង់ ឬរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្នោត គឺជាអំពើល្មើសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានលើកឡើងថា ជនណា ដែលធ្វើការញុះញង់ អុកឡុក ឬក៏រារាំង មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬក៏ណែនាំឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែកក្កដា នេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា «យោងតាមមាត្រា ១៤២ ថ្មី នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ការញុះញង់ អុកឡុក ឬរារាំងប្រជាពល រដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់ ដែលអំពើល្មើសនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័ន​មាន​សមត្ថកិច្ច រួមមាន ១. ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។ ២. ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ ។

លោក បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជន ដែលល្មើស ច្បាប់ទាំងនេះហើយ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដែលហៅកាត់ (PEC) បានធ្វើការពិន័យប្រាក់ពី១០ទៅ ២០លានរៀល ​និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ​និងដក សិទ្ធិឈរឈ្មោះបោះឆ្នោត ពី២០ទៅ២៥ឆ្នាំ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់ និងបក្សពួកជ្រុល​និយម​របស់ ខ្លួន ចំនួន១៦នាក់ទៀត បន្ទាប់ពីក្រុមទណ្ឌិតក្បត់ជាតិទាំងនេះ ​បានធ្វើការញុះញង់មិន​ឲ្យ​ពលរដ្ឋទៅបោះ ឆ្នោត និងអុជអាលឱ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល ។

ដោយឡែក កាលពីម្សិលមិញដែរ កម្លាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនសមាជិកគណបក្សភ្លើងទៀន ពីរនាក់ បន្ទាប់ពីមានដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ​ករណីបង្កចលាចលដល់ការបោះឆ្នោត និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខសង្គម ។
សូមបងប្អូនជនរួមជាតិ មេត្តាប្រើសិទ្ធិរបស់ខ្លួន ក្នុងលទ្ធិប្រជាធិបតេយ្យ អញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ ៣រសៀលថ្ងៃខែឆ្នាំដដែល ដូចអ្វីដែលបានកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ។
ប្រទេសជាតិដែលគ្រប់គ្រងច្បាប់ រដ្ឋាភិបាលត្រូវកើតឡើងដោយការបោះឆ្នោត សេរី យុត្តិធម៌ អព្យាក្រឹត មិនមែនកើតឡើងដោយសង្គ្រាម , អូសទាញប្រជាពលរដ្ឋធ្វើបដិវត្តន៍ពណ៌ មនុស្សឡើយ ។ បងប្អូនកុំជឿ នូវមនោគមន៍វិជ្ជារបស់ក្រុមជ្រុលនិយម ក្រុមក្បត់ជាតិ ដែលប្រឆាំង ហើយគ្មាន បានបើកភ្នែកមើលពីប្រទេសជាតិកំណើតខ្លួនឯងមានសន្តិភាពនោះ ! ប្រជាពលរដ្ឋស្រឡាញ់សន្តិភាព ប្រជាពលរដ្ឋត្រូវចូលរួមបោះឆ្នោត ជ្រើសរើសថ្នាក់ដឹកនាំ ដែលមានឧត្តមភាពជាតិ។ កុំភ្លេចឲ្យសោះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនឹងឈានជិតមកដល់នេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print