ស្រវឹងស្រាទាំង២នាក់ប្តីប្រពន្ធបង្កជាហិង្សាប្តីវាយប្រពន្ធ៣០ដំបងឬស្សីបណ្តាលឱ្យស្លាប់នៅស្រុករតនមណ្ឌល​

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃអង្គារ១កើតខែទុតិយាសាឍឆ្នាំ ថោះបញ្ចស័កត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០១ និង៣០នាទី នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ (បទឃាតកម្ម )មួយកើតឡើងបង្ក ដោយជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស អាយុ៣១ឆ្នាំជាប្ដី រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា​ត់ដំ​បង បានធ្វើសកម្មភាពយកដំបងឬស្សីវាយលើជនរងគ្រោះឈ្មោះ ឆូយ វន ភេទស្រី ជាប្រពន្ធ អាយុ៤៨ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន៣០ ដំបងរបួសពេញដងខ្លួន និងបែកសាច់ស្មង ជើងទាំង សងខាង បណ្ដាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្ដង ។

នៅពេលកេីតហេតុភ្លាមអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់​ដំបង​ លោកវរសេ​នីយ៍ឯក​ សន​ និល​ អធិការន​គរបាលស្រុករតនមណ្ឌល​ បានដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ ចុះ ទៅឃាត់ខ្លួន​ ជនសង័្ស យជាប្តីនេះយកមកកាន់អធិ ការដ្ឋាននគរបាលស្រុកដេីម្បីសាក​សួរស្រាវជ្រាវ។

ចំពោះមូលហេតុដែលនាំឱ្យកេីតករ​ណីហិង្សាគឺទាំងពីរនាក់ប្តីប្រពន្ធនេះ​ ដោយបុរសជាប្តីបានរៀបរាប់ថា​ គេទាំងពីរនាក់នេះរស់នៅលេីចំណីដីរបស់អ្នកដទៃ មិនមានមុខរបរឱ្យប្រាកដទេ​ ដេីរស៊ីឈ្នួល​ធ្វេីចំការឱ្យគេ​ ហេីយផឹកស្រា​ ទាំងពីរនាក់រាល់ថ្ងៃនិងតែងបង្កជម្លោះ​ជា មួយគ្នាគ្រប់ពេលស្រវឹងស្រាម្តងៗ។

នៅមុនពេលកេីតហេតុនេះគឺគេនិងប្រពន្ធផឹកស្រាអស់ពីរលីត្រហេីយបង្កជម្លោះជាមួយគ្នា​ រហូតប្តីយកដំបងឫស្សី វាយលើប្រពន្ធរហូត​បាត់បង់ជីវិតតែម្តង។

...

នៅពេលនេះនគរបាលស្រុករៀបចំក​សាងសំណុំរឿងបញ្ជូនជនសង័្សយ​មកកាន់ការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ ច្បាប់​ រីឯសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោលចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print