ភ្នំពេញ : ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រកបដោយស្តង់ដារ បាននឹងកំពុងតែកសាង មិនឈប់ឈរ ជាសមិទ្ធផល ចំណងដៃផ្ដល់ជូនជនរូមជាតិ នេះក៏ដោយសារកត្តាសន្តិភាព ទើបមានកាក់អភិវឌ្ឍន៍ ដូច្នេះយើងទាំងអស់គ្នា ត្រូវការពារសន្តិភាព ។
សូម ឈ្វេងយល់ពី ផ្លូវខេត្តលេខ១៤៦B និង ផ្លូវខេត្តលេខ១៤៨
១.ផ្លូវខេត្តលេខ ១៤៦B
– ឈ្មោះផ្លូវការ៖ វិថីសុវត្ថិភាពសម្តេចព្រះសង្ឃរាជ ទេព វង្ស
– ប្រវែង៖ ២០,៦៧ គ.ម
– ចំណុចផ្តើម៖ បំបែក ផ.ជ៤ ត្រង់គ.ម ១៧៨+១៦៥ ភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់
– ចំណុចបញ្ចប់៖ រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ
២.ផ្លូវខេត្តលេខ ១៤៨
– ឈ្មោះផ្លូវការ៖ តីរវិថីសម្តេចតេជោ ហ៊ុន សែន
– ប្រវែង៖ ២២,៣៤ គ.ម
– ចំណុចផ្តើម៖ រង្វង់មូលស្ទឹងហាវ ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ
– ចំណុចបញ្ចប់៖ ប្រសព្វ ផ.ជ៤ ត្រង់ គ.ម ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
– បើកការដ្ឋាន៖ ២៩/សីហា/២០១៩
– សម្ពោធឱ្យប្រើប្រាស់៖ ២២/ធ្នូ/២០២២
– អង្គភាពសាងសង់៖ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC)
– អង្គភាពត្រួតពិនិត្យបច្ចេកទេស៖ ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន
– ថវិកាសាងសង់សរុប៖ ជាង ៧៦លានដុល្លារអាមេរិក
– ប្រភពថវិកា៖ កញ្ចប់ថវិកាសន្សំជាតិ
ផ្លូវទាំងពីរខ្សែនេះ គឺជាខ្សែផ្លូវវាងក្រុងតភ្ជាប់គ្នា ដ៏មានសក្តានុពល ដោយតភ្ជាប់ពីទីប្រជុំជនទៅជាយក្រុង ទៅកាន់តំបន់ទេសចរណ៍ និងឆ្នេរធម្មជាតិ ព្រមទាំងតភ្ជាប់ជាមួយផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងផ្លូវទាំង ៣៧ខ្សែ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ផ្លូវនេះគឺដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងដែរ៕