Bournemouth បានចុះហត្ថលេខាលើខ្សែការពារឆ្វេងសញ្ជាតិហុងគ្រី Milos Kerkez ពីក្លិប AZ Alkmaar ក្នុងតម្លៃមិនបង្ហាញ។ក្លិបបាននិយាយថា ខ្សែការពារវ័យ១៩ឆ្នាំបានយល់ព្រមលើកិច្ចសន្យារយៈពេលវែង។
ការមកដល់របស់ Kerkez បន្ទាប់ពីការចុះហត្ថលេខារបស់ខ្សែប្រយុទ្ធហូឡង់ Justin Kluivert អាយុ២៤ឆ្នាំមកពី Roma និងខ្សែបម្រើ Romain Faivre របស់ Lyon ដែលមានអាយុ២៤ឆ្នាំផងដែរ។
នាយកប្រតិបត្តិក្លិប Bournemouth លោក Neill Blake បាននិយាយថា “កីឡាករដែលលេង និងវាយបកលឿនៗនឹងក្លាយជាការបន្ថែមដ៏ល្អសម្រាប់ក្រុមដ៏គួរឱ្យរំភើបរបស់យើង។ Milos ជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យដែលមានសក្តានុពលច្រើន គាត់កំពុងត្រូវបានតាមដានដោយក្លិបមួយចំនួននៅអឺរ៉ុប ប៉ុន្តែពិតជាចង់ចូលរួមជាមួយពួកយើង បន្ទាប់ពីបានដឹងពីផែនការ និងមហិច្ឆតារបស់យើងសម្រាប់អនាគត“។
Kerkez បានចូលរួមជាមួយ AZ Alkmaar ក្នុងខែមករា ឆ្នាំ២០២២ បន្ទាប់ពីចាប់ផ្តើមអាជីពរបស់គាត់នៅក្នុងក្រុមយុវជនរបស់ AC Milan។ គាត់បានបង្ហាញខ្លួនចំនួន៥២ប្រកួតក្នុងរដូវកាលដំបូងរបស់គាត់នៅក្លិបនៅហុល្លង់ Eredivisie ដោយបានជួយឱ្យក្រុមឈរនៅចំណាត់ថ្នាក់លេខ៤ ក្នុងក្របខ័ណ្ឌកំពូលរបស់ប្រទេសហូឡង់ ដោយរកបាន៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៧ដង។
កីឡាករវ័យជំទង់រូបនេះបានចូលរួមចំណែករបស់គាត់នៅពេលដែល AZ Alkmaar បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃEuropa Conference League ជាកន្លែងដែលពួកគេបានចាញ់ ៣–១ លើក្រុម West Ham។ Kerkez បានឈ្នះការប្រកួតដំបូងក្នុងចំណោមការប្រកួតធំៗទាំង៨របស់គាត់សម្រាប់ប្រទេសហុងគ្រីក្នុងខែកញ្ញា ដោយលេងពេញ៩០នាទីនៃជ័យជម្នះ ១–០ ជាមួយអាល្លឺម៉ង់ក្នុង Nations League ក្នុងទីក្រុង Leipzig ។
ការប្រកួតបន្ទាប់របស់ក្រុម Bournemouth ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Andoni Iraola គឺត្រូវប៉ះ Southampton នៅថ្ងៃអង្គារ និងប្រកួតបើកឆាកក្នុងរដូវកាលថ្មី Premier League ដោយត្រូវប៉ះ West Ham នៅថ្ងៃទី១២ ខែសីហាខាងមុខ ៕(រូបភាព ៖ BBC Sport)