លោក ឃួង ស្រេង ជូនដំណើរ បងប្អូនកម្មករ និយោជិត និងបងប្អូន ប្រជាពលរដ្ឋជិះរថយន្តក្រុង ឥតគិតថ្លៃ ធ្វើដំណើរទៅស្រុកកំណើត ដើម្បីបោះឆ្នោត

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនដំណើរបងប្អូនកម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋដែល អញ្ជើញជិះរថយន្តក្រុងសាធារណៈ ដោយឥតគិថ្លៃទៅស្រុក កំណើតតាមបណ្តាខេត្តនានា ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ឆ្នាំកក្កដា ឆ្នាំ២០២៣។

ក្នុងពិធីជូនដំណើរនេះ នាព្រឹកថ្ងៃទី២២ កក្ដដា ២០២៣នៅ ចំណុចចំណតមុខបញ្ជាការដ្ឋានកងរាជវុធហត្ថរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖
ដើម្បី ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ និយោជិក និងប្រជាពលរដ្ឋបានទៅស្រុកកំ ណើតចូលរួមទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រព្រឹត្តទៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុង របស់សាលារាជធានី ដើម្បីដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនី និយោជិត និង ប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយមិនគិតថ្លៃទៅបោះ ឆ្នោត ។
លោកឃួង ស្រេង បានបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ឲ្យពលរដ្ឋបានដឹង ការជិះរថយន្ដក្រុងឥគិតលុយនោះឡើយ
បង្ហាញអំពីទីតាំង និងពេលវេលាចេញដំណើររបស់រថយន្ដក្រុងសាធារណៈចំនួន៤៣០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត នានា និងត្រឡប់មកពីតាមបណ្ដាខេត្ត នានា ចូលមករាជធានីភ្នំពេញវិញ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ រួចមកហើយដែរ ៕ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print