ខេត្តស្វាយរៀង: សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន បេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧
ឲ្យបានគ្រប់ៗគ្នាតាមការិយាល័យរៀងៗរបស់ខ្លួន
ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម។
ការអំពាវនាវធ្វើឡើងនាព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នៅការិយាល័យសាលាបឋមសិក្សាព្រះសីហនុ ស្ថិតក្រុងស្វាយរៀង ខេត្តស្វាយរៀង។
បើតាម លោកឯម សុត ប្រធានគណកម្មការធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានអោយដឹងថា
ខេត្តស្វាយរៀងមាន ៨ ក្រុងស្រុក និង ៨០ឃុំ/សង្កាត់, មានអាសនៈចំនួន ៥អាសនៈ, មានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ, មានគណបក្សនយោបាយចំនួន ១៣ ក្នុងចំណោម១៨ ដែលបានចូលរួមប្រគួត ប្រជែងក្នុងការរកសម្លេងគាំទ្រ, ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់ ចាប់ពីម៉ោង៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល ដោយភ្ជាប់នូវឯកសារសំខាន់ៗ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម៕ ដោយ៖សុថាន