ភ្នំពេញ : នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បេក្ខនាយករដ្ឋមន្ត្រីបន្តវេន លោក ហ៊ុន ម៉ាណែត និងភរិយា បានអញ្ជើញទៅបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ខ្ញុំបានអនុវត្តន៍សិទ្ធិជាប្រជាពលរដ្ឋខ្មែររបស់ខ្ញុំទៅបោះឆ្នោតជូនគណបក្សដែលខ្ញុំស្រឡាញ់និងទុកចិត្តរួចហើយ។
ចុះបងប្អូនវិញ?
I have already exercised my rights as a Cambodian citizen to vote for the party that I love and have full confidence in.
What about you?
#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia
សូមបញ្ជាក់ថា : ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។ គណបក្សទាំង ១៨នោះរួមមាន៖
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា។
ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ៕
ដោយ : សិលា