Update៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ សូមបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា!

ចែករំលែក៖

ភ្នំពេញ : ព្រឹកថ្ងៃអាទិត្យ ០៦កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោក បានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ២០២៣ រួចហើយ ។

បេក្ខនាយករដ្ឋមន្ត្រីបន្តវេន លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បានអញ្ជើញ ទៅបោះឆ្នោតនៅសាលាបឋមសិក្សាទួលគោក រាជធានីភ្នំពេញ។
បេក្ខនាយករដ្ឋមន្ត្រីបន្តវេន លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា : ខ្ញុំបានអនុវត្តន៍សិទ្ធិជាប្រជាពលរដ្ឋខ្មែររបស់ខ្ញុំទៅបោះឆ្នោតជូនគណបក្សដែលខ្ញុំស្រឡាញ់និងទុកចិត្តរួចហើយ។

ចុះបងប្អូនវិញ?

I have already exercised my rights as a Cambodian citizen to vote for the party that I love and have full confidence in.

What about you?

#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #Cambodia។

សូមជម្រាបថាៈ ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ ខេត្តស្វាយរៀងមានការិយាល័យបោះឆ្នោតចំនួន ៩៨៤ការិយាល័យ ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៤១៥.៩១៩នាក់។

ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨។
១៖ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
២៖ គណបក្ស ខ្មែរតែមួយ
៣៖ គណបក្ស សញ្ជាតិកម្ពុជា
៤៖ គណបក្ស ខ្មែររួបរួមជាតិ
៥៖ គណបក្ស កម្លាំងប្រជាធិបតេយ្យ
៦៖ គណបក្ស កសិករ
៧៖ គណបក្ស ស្ត្រីដើម្បីស្ត្រី
៨៖ គណបក្ស ខ្មែរឈប់ក្រ
៩៖ គណបក្ស ហ៊្វុនស៉ិនប៉ិច
១០៖ គណបក្ស ធម្មាធិបតេយ្យ
១១៖ គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន
១២៖ គណបក្ស បំណងពលរដ្ឋ
១៣៖ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច
១៤៖ គណបក្ស ឯកភាពជាតិខ្មែរ
១៥៖ គណបក្ស ខ្មែរអភិរក្ស
១៦៖ គណបក្ស យុវជនកម្ពុជា
១៧៖ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
១៨៖ គណបក្ស ប្រជាជនកម្ពុជា។

ចំនួនអាសនៈសភាសម្រាប់ការបោះឆ្នោតអាណត្តិទី៧ មានចំនួន១២៥អាសនៈ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print