លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកយកចំណុចសំខាន់ៗ ចំនួន ១០ចំណុច ដូចខាងក្រោម :

១- ទង្វើទណ្ឌិត សម រង្សុី ជាពិរុទ្ធភាពធ្វើឲ្យភ្លើងទៀនត្រូវរលាយ = ដោយជៀសមិនរួច។
២- ហេតុម៉េចបានជាបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើឲ្យទណ្ឌិត សម រង្សុី ឈឺក្បាលម៉្លេះ = ទណ្ឌិត សម រង្សុី អត់មានពាក់ព័ន្ធអីសោះ ត្រូវបដិសេធចេញពីសង្គមកម្ពុជារួចហើយ។
៣- បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា = ស្រេចលើការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា។
៤- ដែលទណ្ឌិត សម រង្សុី ខិតខំបំផ្លាញការបោះឆ្នោត = មិនដើម្បីផលប្រយោជន៍ម្បត់ជាតិរបស់ទណ្ឌិតទេឬ?
៥- បើទោះបីប្រមូលខ្មែរក្រៅប្រទេសមកបោះឆ្នោត = ក៏មិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជាបានទេ?
៦- ការធ្វើច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា = គឺដើម្បីយកឈ្នះលើក្រុមឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ។
៧- បើមានឡានបិទផ្លាកគណបក្សនៅតាមដងផ្លូវសាធារណៈក្នុងថ្ងៃស = មិនមែនជាសកម្មភាពឃោសនាទេ គ្រាន់តែមិនបានបកផ្លាកចេញ ហើយអត់មានបណ្តឹងតវ៉ាទេ។
៨- ទណ្ឌិតមេឧទ្ទាមក្បត់ជាតិចង់ឲ្យប្រជាជនមានជីវភាពធូរធារ = តែទៅនៅឯបរទេសចោលប្រជាជនទៅវិញ?
៩- ទោះបីគ្មានរបស់ដែលហៅថាក្រុមយុវជនឯករាជ្យចូលរួមសង្កេតការណ៍បោះឆ្នោត = ក៏ការបោះឆ្នោតនៅតែប្រព្រឹត្តទៅដោយរលូន។
១០- ក្នុងការប្រកួតកីឡាក៏ដោយបើកីឡាករណាមិនគោរពលក្ខន្តិកៈកីឡាទេ = គេមិនឲ្យចូលប្រកួតទេ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print