រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ចាក់ថា អ៊ុយក្រែនត្រូវប្រឈមសង្គ្រាមទ្រង់ទ្រាយធំ បើទោះបីដណ្តើមបានទឹកដី៥០%ដែលរុស្ស៊ីគ្រប់គ្រងមកវិញក្តី

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបញ្ជាក់ថា បើទោះបី អ៊ុយក្រែន ដណ្តើមបានទឹកដីពាក់កណ្តាលដែលរុស្ស៊ីគ្រប់គ្រងមកវិញក្តី តែប្រទេសនេះត្រូវប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំ នៅពេលខាងមុខ។

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាខណៈអ៊ុយក្រែនដណ្ដើមបានមកវិញនូវទឹកដី៥០ភាគរយ ដែលរុស្ស៉ីបានដណ្ដើមកាន់កាប់ ក្នុងសង្រ្គាមឈ្លានពានរបស់ខ្លួន ទីក្រុងកៀវ កំពុងប្រឈមមុខនឹងការប្រយុទ្ធដ៏លំបាក ដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត។
ការកត់សម្គាល់ខាងលើរបស់លោក Antony Blinken ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ ប្រមុខការទូតអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា «ទឹកដី៥០ភាគរយដែលត្រូវបានរឹបអូស (ក្នុងការឈ្លានពាន) ត្រូវបានដណ្ដើមយកមកវិញ…តែវាពិតជាលំបាក ហើយ លទ្ធផលនឹងមិនអាចសម្រេចបាននៅសប្ដាហ៍ក្រោយ ឬ ២សប្ដាហ៍ខាងមុខនោះទេ។ យើងនៅតែត្រូវទន្ទឹងរង់ចាំមើល ហើយខ្ញុំគិតថាអាចច្រើនខែទៅមុខទៀត»។
ដោយឡែក នៅពេលត្រូវបានសាកសួរថាតើអ៊ុយក្រែននឹងទទួលបានយន្ដហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែរឬទេ? លោក Blinken បានឆ្លើយថាអ៊ុយក្រែន នឹងទទួលបានយន្ដហោះចម្បាំងនេះ។
កាលពីចុងខែមិថុនាកន្លងទៅ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទួលស្គាល់ថាភាពជឿនលឿននៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន គឺមានភាពយឺតយ៉ាវជាងការរំពឹងទុក ខណៈប្រធានាធិបតីរុស្ស៉ី លោក ពូទីន បានព្រលយសម្ដីថាប្រតិបត្តិការវាយបករបស់ទីក្រុងកៀវបានបរាជ័យទៅហើយ៕

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print