បុរសម្នាក់ សម្រេច​ចង.ក សម្លាប់ខ្លួនលើដើមរាំងនៅស្រុកជលគិរី

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ យោងតាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ឆ្នាំង​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ មានករណីបុរសម្នាក់ បា​សម្រេច​ចិត្តចង.ក សម្លាប់ខ្លួនលើដើមរាំង​ នៅស្រុកជលគិរី។

របាយការណ៍ដដែល​បន្តថា​ ករណី​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ខាងលេីនេះ​ បានកេីតឡេីង​កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចដើមរាំងក្រោយភូមិបត់ត្រង់ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

បុរស​ដែល​ចងកសម្លាប់ខ្លួននោះឈ្មោះ​ មុត សុខា អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

យោងតាមការបំភ្លឺរបស់ ឈ្មោះ ផាន់ ស្រៀង ភេទស្រី អាយុ៥១ឆ្នាំ ជាម្តាយបង្កើត បានបញ្ជាក់ថាកូនរបស់គាត់ដើរធ្វើការស្រុកឆ្ងាយនៅខេត្តកោះកុង ពេលត្រឡប់មកផ្ទះវិញមានអាការៈ ដូចមនុស្សមានរោគសរសៃប្រសាទ។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ម្តាយបង្កើតរបស់សព បានស្តីបន្ទោសរឿងបញ្ហាស៊ីផឹក រួចជនរងគ្រោះបានរករឿងជាមួយម្ដាយ ហើយក៏បង្កហិង្សា លុះដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែឃើញកូនរបស់គាត់ចង (ក) សម្លាប់ខ្លួនឯងនៅនឹងដើមរាំងក្រោយផ្ទះ។

...

ក្រោយពេលទទួលបានព័ត៌មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងសាកសួរបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុរួចរាល់ និងបានរាយការណ៍ជូនជំនាញ ដើម្បីសហការតាមនីតិវិធី។ សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print