ខេត្តបាត់ដំបង : រសៀលនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបើកបរដោយជនជាតិចិនមានគ្នាចំនួន៤ នាក់ ក្នុងទិសដៅពីជើងមកត្បូង ខណៈក្រុមពួកកឺកឺបើកបរលឿនណាស់ មកដល់ចំណុចកែង៣២ ក៏បានជ្រុលចង្កូតទៅបុករថយន្តកាមរីហើមកាត់គូទ គោលដៅពីត្បូងទៅជើង បញ្ច្រាសទិសគ្នា (ដឹកទឹកសុទ្ធ) ពេញទំហឹង បណ្ដាលឲ្យដៃកុងរថយន្តច្នៃដឹកទឹកសុទ្ធបាក់ជើង។និងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យបង្អែកសំពៅភ្លាមៗផងដែរ។ ចំណែកជនជាតិចិនទាំង ៤ នាក់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលបញ្ជូនមកកាន់អធិការហើយដើម្បីធ្វើការសាកសួរ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគឺបណ្ដាលមកពីរថយន្តជនជាតិចិនបើកក្នុងល្បឿនលឿន នេះពិតជាមហាសំណាងដែលមិនបណ្ដាលឲ្យមាននរណាម្នាក់បាត់បង់ជីវិត។
សមត្ថកិច្ចនៅពុំទាន់បានបញ្ជាក់ ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះអ្វីនៅឡើយ ហើយជនជាតិចិនទាំងបួនរួមនាក់នោះ ក៏មិនទាន់ដឹងអត្តសញ្ញាណ ថាពួកគេបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពស្រវឹង ឬយ៉ាងណាទេ។ ប៉ុន្តែរថយន្តខូចខាតដំណំ និងសំណាងល្អ ដែលគ្មានអ្នកគ្រោះថ្នាក់ដល់អាយុជីវិត ៕
ដោយ : សហការី