វិភាគព័ត៌មានអន្តរជាតិ ៖ ក្រោយពីមិនអាចបញ្ចុះបញ្ចូលអឺរ៉ុបឲ្យបញ្ចប់ទណ្ឌកម្ម ប្រទេសរុស្ស៊ីស៊ូទ្រាំធ្វើតាមចិនដើម្បីសេដ្ឋកិច្ចរបស់ខ្លួន

ចែករំលែក៖

ប្រទេសនៅអឺរ៉ុបបានសម្រេចបន្តដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម៦ខែទៀត បើ​ទោះបីលោកពូទីនខិតខំស្នើឲ្យអឺរ៉ុបបញ្ចប់​ទណ្ឌកម្មយ៉ាងណាក្តី។ នៅពេលនេះរុស្ស៊ី​មានតែប្រទេសមួយទេ ដែលអាចពឹងផ្អែក បានដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួននោះគឺ​​ប្រទេសចិន។

...

ចំពោះរុស្ស៊ីគោលនយោបាយឆ្ពោះមក កាន់តំបន់អាស៊ីគឺជារឿងដ៏សំខាន់ ពិសេស នៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្កូនឹងទីក្រុងប៉េកាំង។ ប៉ុន្តែគោលនយោ បាយរបស់រុស្ស៊ីទទួលរងនូវការបរាជ័យដោយ ទីក្រុងមូស្គូមិនទទួលបានផលប្រយោជន៍ អ្វីសោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះត្រូវ បានសម្ពន្ធមិត្តចិនប្រើប្រាស់ខ្វះចន្លោះ ទៀតផង។

លោក Alexander Gabuev មកពីមជ្ឈ មណ្ឌល Carnegie នៅទីក្រុងមូស្គូបានវិភាគ អំពីគោលនយោបាយឆ្ពោះទៅកាន់អាស៊ីដែលមិនមានប្រសិទ្ធភាពដូចជាក្រោយ ពេល២ឆ្នាំដែលទំនាក់ទំនងរវាងរុស្ស៊ីនឹងលោកខាងលិចប្រេះស្រាំ ទីក្រុងមូស្គូបាន បង្វែរគោលដៅទៅកាន់អាស៊ីដោយសង្ឃឹម ថា អាចនឹងប៉ះប៉ូវវិញនូវអ្វីដែលរុស្ស៊ីបាត់ បង់។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះមិនទទួល បានផលប្រយោជន៍ដូចការរំពឹងទុកឡើយ។

លោក Alexander Gabuev បានរំលឹកឡើងវិញនូវបទវិភាគរបស់អ្នកឯកទេសពីរ រូបគឺលោក Thomas S. Eder និងលោក Mikko Huotari ដែលបានផ្សព្វផ្សាយនៅលើទស្សនាវដ្តី Foreign Affairs ថា ចាប់ តាំងពីសហគមន៍អឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីពីសកម្មភាពជ្រៀត ជ្រែកចូលផ្ទៃក្នុងប្រទេសអ៊ុយក្រែនមក រដ្ឋាភិបាលទីក្រុងមូស្គូដាក់ក្តីសង្ឃឹមទៅលើ ប្រទេសចិនក្នុងវិស័យថាមពល និងការពារ ជាតិវិនិយោគ និងដោះដូរពាណិជ្ជកម្ម កសិ កម្មដើម្បីប្រឆាំងតបតអឺរ៉ុបវិញ។

ការបរាជ័យរបស់រុស្ស៊ីនៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីគឺការខ្វែងគំនិតគ្នាលើ បញ្ហាជាច្រើន។ នៅក្នុងកិច្ចព្រមព្រៀង ទិញលក់ប្រេងមានតម្លៃរហូតដល់ទៅ ៤០០ ពាន់លានដុល្លារអាមេរិកដែល មេដឹកនាំប្រទេសទាំងពីរបានចុះហត្ថ លេខាកាលពីខែឧសភា ឆ្នាំ២០១៤ មិន បានអនុវត្តពេញលេញនោះឡើយដោយសារតែតម្លៃថាមពលក្នុងមួយម៉ែត្រគូប ដែលរុស្ស៊ីលក់ទៅឲ្យចិនមានតម្លៃថោកជាង លក់ទៅឲ្យអឺរ៉ុបជាច្រើន។ ទាំងនោះហើយបានជាការអនុវត្តកិច្ចព្រមព្រៀង៤០០ពាន់លានដុល្លារនោះត្រូវបានពន្យារពេលជា បន្តបន្ទាប់។

រុស្ស៊ីត្រូវការលក់ តែចិនមិនបង្ខំទិញ លោក Gabouev បានបញ្ជាក់ថា ចិនក៏ពិបាក ក្នុងការជួយដល់រុស្ស៊ីសម្រេចគោលដៅឆ្ពោះមកកាន់តំបន់អាស៊ីដែរ ដោយសារតែ ធនាគារធំៗរបស់ចិនចំនួន៤ក៏បានគោរពទៅតាមច្បាប់ដាក់ទណ្ឌកម្មរបស់លោក ខាងលិចនោះដែរ បើទោះបីចិនបានថ្កោលទោសការដាក់ទណ្ឌកម្មនោះក្តី។ ទាំងនោះ ជាជម្រើសដ៏ឆ្លាតវៃរបស់ចិនដែលមិនចង់ចូលប្រឡូកនៅក្នុងទីផ្សារ ដែលពោរពេញទៅដោយឧបសគ្គដូចជាប្រទេសរុស្ស៊ីនោះ។ អ្វីដែលចិនចង់បាននោះគឺទីផ្សារនៅក្នុង តំបន់អឺរ៉ុប និងអាមេរិកដែលមានភាពនឹងន ច្បាស់លាស់។

នៅក្នុងករណីមួយទៀតដូចជាប្រទេស Turkmenistan ជាដើម ក្រោយពេលដែល រុស្ស៊ីខាតបង់ដោយសារផ្អាកការលក់ថា មពលទៅឲ្យអឺរ៉ុប រុស្ស៊ីក៏ផ្អាកការទិញពី ប្រទេស Turkmenistan នោះដែរ។ ដូច្នេះ ប្រទេស Turkmenistan ក៏បង្វែរទិសដៅ លក់ទៅឲ្យប្រទេសចិនដោយផ្ទាល់វិញ បានថ្លៃជាងលក់ទៅឲ្យរុស្ស៊ី ហើយបន្តលក់ ទៅឲ្យចិនទៀត។ បើទោះបីមានតម្លៃថ្លៃតែនៅថោកជាងថាមពលដែលរុស្ស៊ីលក់ឲ្យ ចិននោះដែរ។ គ្រាន់តែនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦ ប្រទេស Turkmenistan បានលក់ថាមពលប្រេងទៅឲ្យចិនមាន រហូតដល់ទៅ១០,៦ពាន់លានម៉ែត្រគូបគឺ កើន៣៣ភាគរយបើប្រៀបធៀបនឹងដំណាក់ កាលដូចគ្នាក្នុងឆ្នាំ២០១៥។

បើទោះបីបែបណាក្តីទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិននិងរុស្ស៊ីនៅ តែជាអាទិភាព ដោយសារតែប្រទេសទាំងពីរបានអាស្រ័យ លើគ្នាជាច្រើនទៀតនៅលើឆាកអន្តរជាតិ។ តាមការប្រកាសរបស់នាយករដ្ឋមន្ដ្រីរុស្ស៊ី លោក ម៉េដវេដេវ បញ្ជាក់ថា រដ្ឋាភិបាល ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមាន ទឹកប្រាក់រហូតដល់ទៅ២០០ពាន់លាន ដុល្លារនៅឆ្នាំ២០២០។

លោក ម៉េដវេដេវ ពេលនេះបានដឹកនាំ គណៈប្រតិភូទៅកាន់ប្រទេសចិនជំរុញ ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងឡើង ក្នុងពេលដែលពាណិជ្ជកម្មរបស់រុស្ស៊ីនៅ តំបន់អឺរ៉ុបបានបាត់បង់អស់ជាងពាក់ កណ្ដាលទៅហើយនោះ។

វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីនិងចិន បានកើនឡើងដល់ទៅ៥០ភាគរយនៅឆ្នាំ ២០១៥ និងមានជំហានកើនឡើងជាបន្ដ ទៀតនៅឆ្នាំខាងមុខ។ វិស័យដែលអាច រកបានប្រាក់ចំណូលច្រើននោះគឺថាមពល ប្រេងដែលរុស្ស៊ីលក់ទៅឱ្យចិនក្រោយពេល ផ្អាកលក់នៅតំបន់អឺរ៉ុបបណ្ដាលមកពីការ ដាក់ទណ្ឌកម្មរបស់លោកខាងលិច។

នៅក្នុងតំបន់អាស៊ីគេអាចនិយាយបាន ថា រុស្ស៊ីមិនអាចអូសទាញប្រទេសណា ក្រៅពីចិននោះឡើយដោយសារចិនត្រូវ ការថាមពលពីរុស្ស៊ី ចំណែកប្រទេសដទៃ ទៀតត្រូវការអាមេរិកជួយ។ ដូច្នេះប្រទេសទាំងនោះមិនអាចចងសម្ពន្ធមិត្ដជិតស្និទ្ធជាមួយរុស្ស៊ីឡើយ។

ការបង្វែរទិសដៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ីគឺពិបាកក្នុងការទទួល ជោគជ័យដោយសារតែអាមេរិក និងលោកខាងលិចបានមកដល់ទីមុនរុស្ស៊ីយូរហើយ។

ប្រទេសដែលរុស្ស៊ីចាត់ទុកថា ជាតំបន់ ដែលអាចជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ ខ្លួនបាននោះមានតំបន់អាស៊ីភាគខាងកើត ក្នុងនោះមានប្រទេសចិន ជប៉ុនក៏ដូចជា ប្រទេសឥណ្ឌា ប៉ុន្ដែប្រទេសទាំងនោះគឺជា ដៃគូរបស់អាមេរិកទៅវិញ។ អ្វីដែលរុស្ស៊ីសង្ឃឹមជាងគេនោះគឺប្រទេសចិន ហើយ នៅពេលខាងមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់អាមេរិកដើម្បីរឹតចំណងមិត្ដភាពដោយសារ តែចិនមិនចង់ឱ្យខ្លួនធ្លាក់ក្នុងគន្លងរបស់ រុស្ស៊ីត្រូវលោកខាងលិចដាក់ទណ្ឌកម្មនោះ ឡើយ។

ចំណុចទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីបង្ហាញការខកចិត្ដចំពោះសម្ពន្ធមិត្ដចិន ដែលងាកទៅកាន់អាមេរិកវិញនោះ។ អ្វី ដែលចិនចង់បាននោះគឺការចូលទៅកាន់អាមេរិកនិងអឺរ៉ុបដែលជាទីតាំងអាចជួយ ឱ្យសេដ្ឋកិច្ចចិនកាន់តែប្រសើរថែមទៀត ស្របទៅតាមដំណើរឆ្ពោះទៅកាន់លោកខាងលិចរបស់ចិន។

សារព័ត៌មានឯករាជ្យបានផ្សាយអត្ថ បទវិភាគមួយដែលមានចំណងជើងថា រុស្ស៊ី ឆ្ពោះទៅទិសខាងកើត ចិនឆ្ពោះទៅទិស ខាងលិចដោយនៅក្នុងអត្ថបទនោះទីក្រុងប៉េកាំងបានស្នើបង្កើតតំបន់ពាណិជ្ជកម្ម សេរីជាមួយសហគមន៍អឺរ៉ុប។

នាយករដ្ឋមន្ដ្រីចិនលោក លី ឃើជាំង ក្រោយជំនួបពិភាក្សានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកលោកបានអំពាវនាវឱ្យលុបចោលរបាំងពន្ធដារសំខាន់ៗ នៅក្នុងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបនឹងចិន។ ប្រសិនបើកិច្ចព្រមព្រៀងខាងលើទទួលបាន ជោគជ័យចិនអាចនឹងទិញបានក្រុមហ៊ុនឬបើកក្រុមហ៊ុនជាច្រើននៅលោកខាងលិច ដើម្បីបំពេញមហិច្ឆតាពង្រីកអំណាចរបស់ ខ្លួន។

បញ្ហាលំបាករបស់ចិនក្នុងការឆ្ពោះទៅ កាន់លោកខាងលិច ពិសេសគឺអឺរ៉ុបដោយសារតែអាមេរិកនិងអឺរ៉ុបកំពុងតែអភិវឌ្ឍដៃ គូពាណិជ្ជកម្ម និងវិនិយោគឆ្លងទ្វីប TTIP ។ កត្តាទាំងនោះហើយបានបង្កផលលំបាកយ៉ាងខ្លាំងដល់ចិនក្នុងការទិញយីហោក៏ ដូចជាបច្ចេកវិទ្យាអឺរ៉ុប។

បើទោះបីចិនពេញចិត្ដយ៉ាងខ្លាំងទៅ នឹងលទ្ធផលនៃកិច្ចប្រជុំចិន-អឺរ៉ុបលើកទី ១៧កន្លងមកក្ដី ប៉ុន្ដែបណ្ដាមេដឹកនាំសហ គមន៍អឺរ៉ុបដូចជាមិនពេញចិត្ដចិននោះឡើយ ពិសេសក្រោយកិច្ចប្រជុំចិនបានបដិសេធ ចូលរួមសន្និសីទកាសែតតាមទម្លាប់របស់ លោកខាងលិច៕

T3

ប្រែសម្រួល៖ ម៉ែវ សាធី

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print