កម្ពុជាត្រូវការអភិវឌ្ឍន៍ប្រទេសជាតិ មិនឈប់ឈរ ដោយកត្តាសន្តិភាព មានពេញលេញ !

ចែករំលែក៖

ភ្នំពេញ : ផ្លូវគមនាគមន៍ នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានការរីកចម្រើនហួសពីការស្មាន កសាងហេដ្ឋារចនាសម្ព័ន្ធ គ្រប់ទីកន្លែង ដើម្បីបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

តោះបន្ត ! ឈ្វេងយល់ពីសមិទ្ធផលផ្លូវលេខ១៥៧៧

– ប្រវែង ៥១,៨ គ.ម
– ចំណុចចាប់ផ្ដើម៖ ចាប់ពីភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល
– ចំណុចបញ្ចប់៖ ដល់ភូមិឆករកា ឃុំសំឡូត (ច្រកទ្វារព្រំដែន៤០០) ស្រុកសំឡូត ខេត្តបាត់ដំបង
– បើកការដ្ឋាន៖ ០២/វិច្ឆិកា/២០១៥
– សម្ពោធបើកឱ្យប្រើប្រាស់៖ ០៣/មេសា/២០១៨
– សាងសង់ដោយ៖ ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន
– ត្រួតពិនិត្យដោយ៖ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវវ៉ានអាន

សមិទ្ធផលផ្លូវនេះជាចំណងដៃដ៏ពិសិដ្ឋ ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការនៃការដឹកជញ្ជូន ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ត្រែង សំឡូត និងតំបន់ភូមិភាគខាងលិចប្រទេសទៅកាន់ក្រុងបាត់ ដំបង រាជធានីភ្នំពេញ ឬតំបន់ផ្សេងៗទូទាំងប្រទេស និងជាខ្សែផ្លូវដែលធ្វើសមាហរណកម្មពេញលេញសម្រាប់ខេត្តបាត់ដំបងទាំងមូល ព្រោះថាស្រុកសំឡូតជាស្រុកតែមួយគត់ និងចុងក្រោយបំផុត ដែលទើបមានផ្លូវកៅស៊ូ តភ្ជាប់មកក្រុងបាត់ដំបង៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print