ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា មុខសញ្ញាគ្រឿងញៀនចំនួន០៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែបង្រ្កាបឃាត់ខ្លួនអនុវត្តតាមច្បាប់ក្នុងរយៈពេល០២ថ្ងៃជាប់គ្នា។
ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី ២៦និងទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹក នាំកងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ធ្វើការបង្រ្កាបករណីគ្រឿងញៀនក្នុងមូលដ្ឋានបាន ចំនួន ០២ករណី ក្នុងបទល្មើសជាក់ស្តែង ដែលក្នុងនោះគឺបានធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៥នាក់គឺ៖
១-ករណីទី០១ នៅចំណុចក្រុមទី ០៦ភូមិនរា ២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងឃាត់ខ្លួនចំនួន ០២នាក់ឈ្មោះ គា ម៉ៅ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងឈ្មោះកួន វណ្ណៈ ហៅ ថា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ ដំបង បច្ចុប្បន្នស្នាក់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតបានគឺ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន01ថង់ទម្ងន់ ០,២៧ក្រាម(ទាំងសំបកថង់)
-ទូរសព្ទ័ដៃចំនួន០៣គ្រឿង
-កាបូបស្ពាយពណ៌ស លាយត្នោត ចំនួន០១
-កាបូបដាក់ប្រាក់ចំនួន០១
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅ សេរីឆ្នាំ2020 ស្លាកលេខ បាត់ដំបង 1AK-9444។
២-ករណីទី២ នៅចំណុចក្រុមទី២២ភូមិវត្តតាមឹម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ឃាត់ខ្លួមចំនួន ០២ នាក់គឺឈ្មោះហ៊ាង ធី ហៅ វូច ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឈ្មោះ យ៉ុន ចាន់រ៉ា ហៅ លីញ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ។
-វត្ថុតាងដកហូតបានគឺ៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លាចំនួន0៥ថង់ទម្ងន់៥៣,៣២ក្រាម(ទាំងសំបកថង់)
-ទូរសព្ទ័ដៃចំនួន0២គ្រឿង
-កាបូបដាក់ប្រាក់ចំនួន០១
-ប្រាក់រៀលចំនួន ៦០,០០០រៀល(ប្រាំមួយម៉ឺនរៀល )
-ខ្សែកលោហះធាតុពណ៌លឿង ចំនួន០១ខ្សែមានបន្តោង
-ចិញ្ចៀនលោហះធាតុពណ៌លឿងចំនួន០២វង់
-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ធុនC125 ពណ៌ខ្មៅស្លាកលេខ បាត់ដំបង 1AD-4958 ដែលមានលេខតួ-លេខម៉ាស៊ីន ND125ME-5268311។
បច្ចុប្បន្នជនសង័្សយទាំង០៤នាក់ នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសង្កែបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕ដោយ៖អរុណរះ