រដ្ឋប្រហារនីហ្សេ ៖ ទាហានអះអាងថាបានផ្តួលរំលំប្រធានាធិបតី Bazoum

ចែករំលែក៖

ទាហានមួយក្រុមក្នុងប្រទេសនីហ្សេ(Niger) បាននិយាយថាប្រធានាធិបតី Mohamed Bazoum ត្រូវបានគេដកចេញពីអំណាច។ ពួកគេក៏បាននិយាយផងដែរថា ព្រំដែនរបស់ប្រទេសនេះត្រូវបានបិទ ហើយបម្រាមគោចរបានធ្វើឡើង “រហូតដល់មានការជូនដំណឹងបន្ថែម”។

ទីភ្នាក់ងារព័ត៌មាន AFP និង Reuters បានដកស្រង់សម្តីទាហានមួយក្រុមដែលបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិរបស់នីហ្សេថា “ប្រធានាធិបតីនីហ្សេ Mohamed Bazoum ត្រូវបានបណ្តេញចេញ” ។
លោកវរសេនីយ៍ឯក Amadou Abdramane រួមជាមួយនឹងទាហានឯកសណ្ឋានប្រាំបួននាក់ផ្សេងទៀតបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា “ពួកយើងកងកម្លាំងការពារនិងសន្តិសុខ… បានសម្រេចចិត្តបញ្ចប់របបប្រធានាធិបតី Bazoum” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទាហានបាននិយាយថា “ព្រំដែនរបស់ប្រទេសត្រូវបានបិទ ហើយបម្រាមគោចរទូទាំងប្រទេសត្រូវបានផ្អាក”។
នៅព្រឹកថ្ងៃពុធ (២៦ មេសា) ក្រុមនេះបានបិទទ្វារវិមានប្រធានាធិបតីក្នុងរដ្ឋធានី Niamey របស់ប្រទេសនីហ្សេ។
យោងតាមការអត្ថាធិប្បាយផ្លូវការ និងក្រៅផ្លូវការពីការិយាល័យប្រធានាធិបតី Mohamed Bazoum ក្រុមអង្គរក្សរបស់លោកប្រធានាធិបតីបានព្យាយាមការពារលោក Bazoum នៅខាងក្នុងលំនៅឋាន។
ប្រភពសន្តិសុខនៅក្នុងការិយាល័យប្រធានាធិបតីបានជូនដំណឹងដល់ទីភ្នាក់ងារព័ត៌មានមួយចំនួនថា “ការចរចា” កំពុងដំណើរការដើម្បីបន្ថយស្ថានការណ៍៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print