ខេត្តក្រចេះ៖ ឈើប្រណិតនិងឈើអាប្រភេទលេខ១
ក្រោយរឹបអូសនៅបរិវេណស្ថានីយប្រេងឥន្ទនៈតេលា ស្ពានតេ ស្ថិតនៅ
សង្កាត់រការកណ្តាល ក្រុងក្រចេះ មាន
ចំនួនសរុបប្រមាណជាជិត១៦ម៉ែត្រ
គូប។
តាមរបាយការណ៍រដ្ឋបាលព្រៃឈើ
ជូនលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត
ក្រចេះ លទ្ធផល វាស់វែង ឈើចាប់ដឹកជញ្ជូន ផល អនុផលព្រៃឈើ ដោយគ្មាន លិខិត អនុញ្ញាត ដកហូត កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២៣នៅចំណុចបរិវេណ ស្ថានី
យ ប្រេង គល់ស្ពានតេ ភូមិ រកាកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ មាន រថយន្ត ម៉ាកសាំងយ៉ុង ចំនួន ២គ្រឿង មួយ គ្រឿងរក្សាទុក នៅ អធិការស្រុក ចិត្របុរី ឈើអារ ប្រណិត និង ឈើអារលេខ១ សរុបចំនួន ៥៥៦ ដុំ សន្លឹក ស្មើ ១៥,៩៨៣
ម៉ែត្រគូប ក្នុងនោះរួមមាន ប្រភេទឈើនាងនូន ចំនួន ៩៥ដុំស្មើ៣,៤២៨
ម៉ែត្រគូប ឈើអារលេខ ១ សុក្រម ចំនួន ១០៦ដុំស្មើ៧, ២៩៩ម៉ែត្រគូប ក្តា ឈើលេខ១ ដួងចែម ចំនួន ២១០
សន្លឹក ស្មើ ៣, ៧៥៩ ម៉ែត្រគូប ឈើលេខ ១ កកោះ ចំនួន ១៤៥ដុំ ស្មើ
១,៤៩៧ ម៉ែត្រគូប។
វត្ថុតាងខាងលើ បាននាំយក មករក្សាទុក ជាបណ្តោះអាសន្ន នៅស្ថានី
យ បណ្តុះកូនឈើ ខ្សារ នៃផ្នែករដ្ឋ
បាលព្រៃឈើ ក្រចេះ ដើម្បីអនុវត្តនិតិវិធី តាមច្បាប់ ស្តីពីព្រៃឈើ ។
គួរបញ្ជាក់ថាការរឹបអូសឈើចម្រុះ
ខាងលើគឺនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧កក្តដា២០២៣
មានរថយន្តសាំយ៉ុងចំនួន២គ្រឿង
ដឹកឈើបង្កប់គ្រឿងសង្ហារឹមគោលដៅចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅភ្នំពេញ
ក្រោយឆ្លងកាត់ដែនដីខេត្តក្រចេះក៏ត្រូវសមត្ថកិច្ចប្រដេញឃាត់ត្រួតពិនិ
ត្យតែរថយន្តទាំង២គ្រឿងនោះមិនឈប់ព្រមទាំងបើកបំបុកនិងគៀរថយន្តមន្ត្រីយោធាសឹករងខេត្តម្នាក់បណ្តាលឲ្យធ្លាក់ផ្លូវនិងរងរបួសជាទម្ងន់ក្រោយកើតហេតុក្រុម
រថយន្តទាំង២គ្រឿងនោះបានបើករត់គេចខ្លួនទៅជ្រកនៅក្នុងបរិវេណ
ស្ថានីយប្រេងឥន្ធនៈតេលាចំណុចស្ពានតេ ដោយមានការរារាំងនិងជួយលាក់បាំងពីម្ចាស់ស្ថានីយប្រេងផងនៅព្រឹកថ្ងៃទី២៧កក្តដា២០២៣កម្លាំង
ចម្រុះក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង លោក រ៉ា បូរា៉ន់ឌី បានសម្រេចធ្វើការ
ឆែកឆេរទីតាំងស្ថានីយប្រេងឥន្ទនៈនោះក៏ប្រទះឃើញរថយន្តដឹកឈើចំនួន២គ្រឿងដឹកឈើបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មន្ត្រីយោធានោះដែរ។
ក្រោយប្រទះឃើញរថយន្ត
ល្មើសរួមទាំងវត្ថុតាងបទល្មើសព្រៃ
ឈើផងនោះព្រះរាជអាជ្ញារងក៏បានបញ្ជាឲ្យរឹបអូសរថយន្តនិងវត្ថុតាង
យកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សារ ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ៕
ដោយ៖ ជីវ័ន្ត