ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីបានប្រកាសថាប្រទេសនេះទើបតែអនុវត្តការរឹតបន្តឹងពាណិជ្ជកម្មថ្មីសំដៅលើបណ្តាប្រទេសលោកខាងលិចដែលមិនមានភាពជិតស្និទ្ធជាមួយទីក្រុងម៉ូស្គូ។
នៅក្រោមការសម្រេចចិត្តថ្មីនេះ រុស្ស៊ីបានហាមឃាត់ការនាំចូលត្រី និងអាហារសមុទ្រកែច្នៃពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប (EU) និងន័រវែស។
សារព័ត៌មាន RT បានដកស្រង់សេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ីដែលនិយាយថាការរឹតបន្តឹងទាំងនេះនឹង ជួយដល់ទីផ្សារមួយចំនួនសម្រាប់អ្នកផលិតក្នុងស្រុកដែលមានសមត្ថភាព អនុញ្ញាតឱ្យពួកគេបំពេញតម្រូវការទីផ្សារក្នុងស្រុក” ។
ប្រទេសរុស្ស៊ីក៏បានបង្កើនពន្ធគយពី 12,5% ទៅ 20% លើស្រាដែលមានប្រភពមកពីប្រទេស “មិនរាក់ទាក់” ។ ទីក្រុងមូស្គូមានបំណងជំរុញការផលិតស្រាក្នុងស្រុក និងបង្កើនការនាំចូលពីប្រទេស “មិត្តភាព” និង “អព្យាក្រឹត” ដូចជា ឈីលី អាមេនី និងអាហ្វ្រិកខាងត្បូង។
ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីបានពន្យល់អំពីសំណុំនៃវិធានការរឹតបន្តឹងថ្មីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រទេសនេះ។ ការដាក់ទណ្ឌកម្មនឹងអូសបន្លាយយ៉ាងហោចណាស់រហូតដល់ដំណាច់ឆ្នាំ៕
រូបថត: Vietnamnet.vn