ភ្នំពេញ : រម្លឹកប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ពាក់ព័ន្ធ ការតែងតាំងឥស្សរជនកម្រិតនយោបាយ ឡើងវិញ។
[1] ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា ក្នុងអាណត្តិចាស់ នឹងត្រូវបានរក្សាមុខតំណែងដដែល លើកលែងតែសាមីខ្លួនស្នើសុំឈប់។
[2] ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ។
[3] អគ្គនាយកគយ និងពន្ធដារ ត្រូវរក្សាមុខតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដដែល។
[4] មន្ត្រីរាជការចាប់ពីថ្នាក់អគ្គនាយក ឬប្រហាក់ប្រហែល ចុះក្រោម និងមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ មិនមានការប្រែប្រួលមុខតំណែងទេ សម្រាប់អាណត្តិថ្មី។
[5] ថ្នាក់ដឹកនាំកម្រិតនយោបាយទាំងអស់នឹងត្រូវបញ្ចប់មុខតំណែង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងត្រូវរៀបចំតែងតាំងសារជាថ្មី។
[6] រដ្ឋមន្ត្រីនានាដែលមិនកាន់តំណែងជារដ្ឋមន្ត្រីតទៅទៀត ត្រូវធ្វើជាសមាជិករដ្ឋសភា។
ដោយ : សហការី