ខេត្តបន្ទាយមានជ័យៈ បងប្អូនប្រជានេសាទត្រី រស់នៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណបានចុះទៅនេសាទត្រីដោយបង់សំណាញ់នៅតាមដងស្ទឹងភ្នៀតចាប់បានក្រពើចំនួន២ក្បាលជាបន្ទាប់។តាមសេចក្ដីរាយការបានបញ្ជាក់ថាកាលពី
ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ចាប់
បានក្រពើទម្ងន់៤គីឡូក្រាម លុះថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៣ ប្រជានេសាទចាប់បានក្រពើ១ក្បាលទៀតទម្ងន់៦គីឡូ ស្ថិតនៅចំណុចក្នុងភូមិ ភូមិថ្មី សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណដដែល។
ក្នុងនោះលោកចៅសង្កាត់ភ្នៀតហួត សាវឺ និយាយថាៈ លោកពិតជាមានការព្រួយបារម្ភ ជាខ្លាំងចំពោះប្រជាពលរដ្ឋដែលប្រីប្រាស់ទឹកស្ទឹង និងធ្វេីការនេសាទតាមស្ទឹង ព្រោះសត្វក្រពេីនេះគឺជាសត្វកាចសាហាវ ដោយយើងមិនដឹងវាមកពីណា។
លោក បានធ្វើការសំណូមពរដល់មន្ត្រីជំនាញជលផល ដែលការពារតំបន់អភិរក្ស ជួយចុះអន្តរាគមន៍រុករកតាមដងស្ទឹងក្រែងមានសត្វក្រពើផ្សេងៗទៀត។ និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបស់កសិកម្ម អ្នកចុះបូមទឹក អ្នកនេសាទ នៅតាមដងស្ទឹង សូមបង្កេីនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះយេីងមិនដឹងថាសត្វនេះនៅសល់ប៉ុន្នានក្បាលទៀតនៅក្នុងស្ទឹងនោះឡើយ៕ដោយ៖វណ្ណា