ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរមួយកន្លែង២តូបជាប់គ្នាបណ្តាលឱ្យរងការខូចខាតសម្ភារៈមួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះឈ្មោះលុត រដ្ឋា ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរលក់ខោអាវ នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់អង្គុយលេងនៅខាងក្រោមក្នុងបន្ទប់ស្រាប់តែមានអគ្គិភ័យបានឆាបឆេះបន្ទប់ជាន់លេីភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចភ្លាមៗ។
ក្រោយពីទទួលព័ត៌មានភ្លាមក្រុមរថយន្តពន្លត់អគ្គិភ័យ
របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១ ចំនួន១គ្រឿង មកអន្តរាគមន៍ភ្លាមៗ។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២ឡាន របស់កងពលតូចលេខ៧០មួយគ្រឿង រថយន្តពន្លត់អគ្គិភ័យបុរីសង្ឃឹមថ្មីមួយគ្រឿងហេីយអគ្គិភ័យក៏រលត់ទៅវិញ ដោយរងការខូចខាតសម្ភារៈមួយចំនួន។ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចបញ្ជាក់ថា តូបដែលត្រូវអគ្គិភ័យឆាបឆេះខាងលេីមានទំហំ ២,៥០ម៉ែត្រ គុណ៤ម៉ែត្រ២តូបជាប់ៗគ្នា ៕ដោយ៖សុខាសែនជ័យ