លំបាករកចំណូល ខណៈអាជីវករខ្មែរ ដែលលក់ដូរក្នុងផ្សាររុងក្លឿ ប្រទេសថៃ ត្អូញត្អែរថាទិញនិងជួលតូបថ្លៃហើយលក់មិនដាច់

ចែករំលែក៖

ក្រុងប៉ោយប៉ែត : អាជីវករខ្មែរ ដែលលក់ដូរក្នុងផ្សាររុងក្លឿ ប្រទេស ថៃ ត្អូញត្អែរថាទិញនិងជួលតូបថ្លៃហើយលក់មិនដាច់ស្ថិតនៅក្នុងស្រុកអារ័ញ្ញា ខេត្តស្រៈកែវ ប្រទេសថៃ ។នេះបើយោងតាមគណនេយ្យហ្វេសប៊ុកមួយដែលមានឈ្មោះថា, (ចាន់ ពុធ ) បានបង្ហោះនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា : អាជីវករខ្មែរដែលលក់ដូរក្នុងផ្សាររុងក្លឿប្រទេសថៃត្អូញត្អែរថាទិញនិងជួលតូបថ្លៃហើយលក់មិនដាច់ដែលស្ថិតនៅក្នុងស្រុកអារ័ញ្ញា ខេត្តស្រៈកែវ ប្រទេសថៃ។

អាជីវករខ្មែរបានប្រាប់ថា៖នៅផ្សាររុងក្លឿប្រទេសថៃនេះមាន៨០ទៅ៩០ភាគរយគឺជាប្រជាពលរដ្ឋខ្មែរបានទិញនិងជួលតូបលក់ដូរមានទំនិញគ្រប់ប្រភេទដែលភាគច្រើនជាទំនិញប្រភេទខោអាវនិងសម្ភារៈជជុះដែលទិញហើយយកមកកែឆ្នៃលក់ដូរដែលភាគច្រើនជាពលរដ្ឋថៃបានមកទិញយកទៅប្រើប្រាស់និងលក់ដូរបន្ត។

អាជីវកររូបនោះបានបញ្ជាក់ថា៖តូបលក់ដូរនៅផ្សាររុងក្លឿប្រទេសថៃដែលប្រជាពលរដ្ឋខ្មែររស់នៅនិងស្នាក់នៅក្រុងប៉ោយប៉ែត បានចូលមកលក់មានប្រមាណ៨០ទៅ៩០ភាគរយដែលបានទិញតូបលក់ដូរ ដែលទិញភាគតិចក្នុងតូបតំលៃ១៥ទៅ២០ម៉ឺនបាតតាមកន្លែងនិងជួលតូបលក់ដូរ១តូបតំលៃ១៥.០០០បាតទៅ៣០.០០០បាត ។

អាជីវកររូបនោះបានបញ្ជាក់ថា៖រយៈពេលកន្លងមកអាជីវករលក់.ដូរនៅផ្សាររុងក្លឿប្រទេសថៃ ត្រូវបានធ្លាក់ខ្លួនក្រជំពាក់បំណុលធនាគារ ព្រោះយកលុយមករកស៊ី ត្រូវបានបោកប្រាស់មិនសងលុយ ក្រោយទិញទំនិញជំពាក់លុយមិនព្រមសងគេចមិនចូលតូបទៀត ហើយពេលទាលុយមិនសងហើយប្តឹងអោយសមត្តកិច្ចថៃចាប់យកទំនិញហើយចាប់មនុស្សដាក់គុណចោទប្រកាន់ទំនិញរំលោភកម្មសិទ្ធិបញ្ញាបណ្តាលជាប់គុក។

អាជ្ញាធរក្រុងប៉ោយប៉ែតធ្លាប់បានប្រាប់ថា៖រយៈពេលកន្លងមកអាជ្ញាធរក្រុងប៉ោយប៉ែតបានណែនាំអោយអាជីវករខ្មែរដែលក់ដូរនៅផ្សាររុងក្លឿរប្រទេសថៃដែលត្រូវបានធ្វើបាបសុំចូលមកលក់ដូរទំនិញក្នុងទឹកដីកម្ពុជាវិញតែអាជីវករឆ្លើយតបថាបើលក់ដូរក្នុងផ្សារកម្ពុជាប្រជាពលរដ្ឋថៃមិនចូលមកទិញទើបស៊ូទ្រាំលក់បន្តទៀត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print