ជនសង្ស័យជាង១០នាក់ឆក់ទូរស័ព្ទបានហេីយសមត្ថកិច្ចដេញឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានប្រុសមានស្រីជាង១០នាក់ធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួនត្រូវបានសមត្ថកិច្ចឃាត់បានបក្ខពួកម្នាក់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០២​ ខែសីហា​ ឆ្នាំ២០២៣​ នៅចំណុចផ្លូវ
រថភ្លេីងកែងផ្លួវវិមានឈ្នះ=ឈ្នះ​ ក្នុងភូមិសំរោង​ សង្កាត់សំរោង​ ខណ្ឌពោធិ៍សែនជ័យ​។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញស្ត្រីម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​  ពាក់ស្លាកលេខភ្នំពេញ2CQ-8092 ធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះ=ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុក៏បានដកទូរស័ព្ទម៉ាកOPPO​ មកនិយាយ ភ្លាមនោះស្រាប់តែមានជនសង្ស័យមួយក្រុមមានប្រុសមានស្រីជិះម៉ូតូ៥គ្រឿងគ្នាជាង១០នាក់​មកពីក្រោយហេីយបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះបានសម្រេចហេីយព្យាយាមគេចខ្លួ​ន​។
ប្រភពដដែលបានបន្តថា​ ភ្លាមនោះជនរងគ្រោះក៏បានដេញពីក្រោយស្រែកថាចោរៗ​ ស្របពេលសមត្ថកិច្ចកំពុងធ្វេីចរាចរណ៍តាមផ្លូវមុខផ្សារបឹងបៃតង​ក៏ស្ទាក់ចាប់បានម្នាក់ភ្លាមៗនិងដកហូតម៉ូតូមួយគ្រឿងម៉ាកស្គូពីពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញKF-2188​ ចំណែកទូរស័ព្ទជនរងគ្រោះត្រូវបានបក្ខពួកជនសង្ស័យយកទៅបាត់។
បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសួរចម្លេីយនៅប៉ុស្តិ៍នគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្ត៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print