ភ្នំពេញ : មកទល់នឹងរសៀលថ្ងៃទីទី២ ខែសីហា ឆ្នាំ២០២៣ សពប្អូនស្រីខួចត្រូវបានរកឃើញហើយ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។
សូមបញ្ជាក់ថា , រយៈពេល 4 ថ្ងៃគត់ ដែលកម្លាំងសមត្ថកិច្ចនគបាលខេត្តកំពត ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីអន្តរាគមន៍រក នារីវ័យក្មេងម្នាក់ ដែលត្រូវទៅបាន ទឹកកួចយកទៅ ខណៈពួកគេចំនួនបីនាក់ កំពុងបោះតង់គេង នៅតំបន់ទឹកជ្រោះឱម៉ាល់ ខេត្តកំពត ។ ពួកគេនាំគ្នាទៅ ទៅបោះតង់នៅតំបន់ខាងលើ មានគ្នាចំនួន 3 នាក់ គឺនារីពីរនាក់ បុរសម្នាក់។ ដោយគ្មានភ្លៀងធ្លាក់ទាល់តែសោះ បែរជាមានជំនន់ទឹកភ្លៀងហូរ បុកបោកយ៉ាងខ្លាំង នាំយករូបគេទាំងបីនាក់ ព្រមទាំងតង់ទៅជាមួយ។ ភ្លាមៗនោះ សមត្ថកិច្ចបានសង្គ្រោះទាន់បុរសម្នាក់ ដោយឡែកស្ត្រីម្នាក់បានស្លាប់។ និងម្នាក់ទៀតបាត់ខ្លួនរយៈពេល 4 ថ្ងៃ ទើបនៅរសៀលថ្ងៃនេះ លោកស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា,
សពប្អូនស្រីខួចត្រូវបានរកឃើញហើយ ។
គួរឱ្យរន្ធត់ចិត្តផងដែរ ពួកគេបាននាំគ្នាទៅកំសាន្ត ដើម្បីស្រូបយកខ្យល់ឱកាសបរិសុទ្ធ ឱ្យមានសុខភាព ប្លែកចិត្តអារម្មណ៍ ទីបំផុតក្តីសប្បាយរបស់ពួកគេ ក្លាយជាទុក្ខបាត់បង់ជីវិតមនុស្សពីរនាក់ ដោយសារតែប៉ុតហេតុ ទឹកជំនន់ គ្រោះធម្មជាតិ ដែលយើងមិនអាចដឹងមុនបាន។ សូមឱ្យវិញ្ញាណក្ខន្ធរបស់ពួកគេទាំងពីរនាក់ បានទៅកាន់សុគតិភព កុំបីឃ្លៀងច្រើនឡើយ៕
ដោយ : សិលា