ភ្នំពេញ : នៅមិនយូរទេក្នុងខែសីហាឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីវ័យក្មេងនឹងបន្តដឹកនាំប្រទេសជាតិដេីម្បីបម្រេីបងប្អូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ នេះជាការលើកឡើងរបស់លោក ដួងតារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បង្ហោះលើផេក សម្តេច ដែលគ្រប់គ្រងដោយលោកផ្ទាល់។
លោកដួងកណ្តាលថ្លែងថា : សូមអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមបោះឆ្នោត និងចូលរួមថែរក្សាការពារសន្តិភាពដេីម្បីប្រទេសជាតិយេីងកាន់តែរីកចម្រេីនរុងរឿងលឿនទៅមុខ។
លោកបណ្ឌិត ហ៊ុនម៉ាណែត ថ្ងៃទី២ ខែសីហា ឆ្នាំ២០៣ មានប្រសាសន៍ថា ទស្សនៈមួយក្នុងការដឹកនាំ ÷ “ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ”។
លោកបណ្ឌិតបានមានប្រសាសន៍លើឡើងថា, ធ្វើកិច្ចការអ្វីមួយ យើងត្រូវផ្តល់តម្លៃទៅលើលទ្ធផលជាក់ស្តែង… លទ្ធផលទោះជាតូចឬតិចយ៉ាងណា ដែលកើតចេញពីការធ្វើសកម្មភាពជាក់ស្ដែង គឺនៅតែប្រសើរជាងការត្រឹមតែបញ្ចេញនូវមតិឬគំនិតធំៗ ឬត្រឹមតែការសម្ដែងនូវឆន្ទៈមោះមុតក្នុងការធ្វើ ប៉ុន្តែមិនធ្វើ ឬមិនហ៊ានធ្វើអ្វីសោះ។
លោកបណ្ឌិត ហ៊ុនម៉ាណែត ធ្លាប់មានប្រសាសន៍ថា, ទស្សនៈមួយក្នុងការដឹកនាំ ÷ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។
លោកបណ្ឌិតបញ្ជាក់ថា, ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៍និងផ្ដល់តម្លៃ។
លោកបណ្ឌិតបានលើកឡើងថា , ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍ ៕
ដោយ : សុខ ខេមរា