លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន 10 ដូចខាងក្រោម :

១- ទោះអា គឹម សុខ និយាយដល់ងាប់ខ្លួនក៏គ្មានបានការអ្វីទាំងអស់ក្រៅពីអត់ប្រយោជន៍អត់អំពើ = ដំណើរការរៀបចំក្បាលម៉ាស៊ិនរដ្ឋនៅតែទៅមុខដោយរលូន។
២- ការញុះញង់ឲ្យងើបឡើងជំទាស់ នឹងការចាត់ចែងតំណែងនៅតាមស្ថាប័នរដ្ឋក្រោយការបោះឆ្នោតតើមានចែងត្រង់ណាក្នុងរដ្ឋធម្មនុញ្ញទេ? = មានតែជម្រុញឲ្យរៀបចំឲ្យបានឆាប់ស្របតាមតម្រូវការរបស់ប្រទេសជាតិ។
៣- ឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់ចូលកាន់ការងារផងមានពលករក្រៅប្រទេសខ្លះមិនគាំទ្រគាត់ = តែនៅក្នុងប្រទេសប្រជាជនកម្ពុជាជាង៨២%គាំទ្រឯកឧត្តម។
៤- សូមចាំថាទណ្ឌិតមេឧទ្ទាមក្បត់ ក្បត់ជាតិថាពលករនៅក្រៅប្រទេសគឺជាខ្ញុំកញ្ជះបរទេស = តើនៅជឿតាមទណ្ឌិតនេះទៀតទេ?
៥- គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺរកទីផ្សារពលកម្មជូនកូនចៅប្រជាជនមានការងារធ្វើនៅក្រៅប្រទេស = វាគួរតែដឹងគុណគណបក្សប្រជាជនកម្ពុជា មិនត្រូវជឿក្រុមឧទ្ទាមក្រៅច្បាប់ទេ។
៦- យុវជនជំនាន់ក្រោយបន្តវេនគឺជាអ្នកដែលត្រូវបានបណ្តុះបណ្តាលឲ្យមានសមត្ថភាព មានគុណធម៌នយោបាយនិងគោលជំហររឹងមាំព្រមទាំងមានបទពិសោធន៍ការងារដែលគ្រប់លក្ខណសម្បត្តិសម្រាប់តែងតាំងនិងចាត់តាំងឲ្យកាន់ការងារនៅតាមស្ថាប័នរដ្ឋ = ទោះជាយ៉ាងណាក៏ជៀសមិនផុតពីយុវជនជំនាន់ក្រោយដែលគ្មានជាប់សាច់ញាតិរបស់មេដឹកនាំ។
៧- ការតែងតាំងមន្ត្រីបន្តវេន គឺជាសិទ្ធិផ្តាច់មុខរបស់គណបក្សឈ្នះឆ្នោត = អ្នកក្រៅនិងក្រុមឧទ្ទាមក្រៅច្បាប់គ្មានសិទ្ធិទេ។
៨- ពួកប្រឆាំងនិយាយថាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបែកបាក់ = និយាយរហូតដល់ផ្ទៃក្នុងខ្លួនឯងបែកបាក់និងគេរត់ចោលបន្តបន្ទាប់ទៅរកជិតអស់។
៩- ពួកប្រឆាំងចេះតែចង់ឲ្យ សម្តេចតេជោ ហ៊ុន សែន កែខ្លួន = តើកែខ្លួនយ៉ាងម៉េចបើសម្តេចតេជោបាននិងកំពុងធ្វើត្រូវស្របតាមសមណពរពលរដ្ឋកម្ពុជា?
១០- តើប្រជាធិបតេយ្យនៅថៃល្អជាងនៅកម្ពុជាប្ញ? = លោកភីថាឈ្នះឆ្នោតហើយមិនបានធ្វើនាយករដ្ឋមន្ត្រីដោយសារមានការារាំង? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print