Update ៖ រដ្ឋបាលខេត្ត ផ្អាកជាបណ្ដោះអាសន្នការធ្វើចរាចរយានយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧៦ ចន្លោះ គីឡូម៉ែត្រលេ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគីរី : រដ្ឋបាលខេត្តមណ្ឌលគីរី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជនម្ចាស់យាន យន្តដឹកទំនិញធន់ធ្ងន់ ធន់ស្រាល និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ឱ្យបានជ្រាបថា ៖ បន្ទាប់ ពីទទួលរងនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើឱ្យមានជំនន់ទឹកភ្លៀង ដោយទឹកបានហូរ ព្រោះបណ្តាលឱ្យមានការបាក់ស្រុតផ្លូវ និងដាច់ផ្លូវនៅចន្លោះ គីឡូម៉ែត្រលេខ៩១ ដល់ គីឡូម៉ែត្រលេខ៩៩ ផ្លូវជាតិ លេខ៧៦ ចន្លោះពីស្រុកអូររាំង ទៅស្រុកកែវសីមា (ចំណុចអូរងើយ) ដែលផ្លូវត្រូវបានកាត់ផ្ដាច់ និងខូចទាំងស្រុង មិនអាចធ្វើដំណើរបានសម្រាប់មធ្យោបាយយានយន្តគ្រប់ប្រភេទ ។ ដូចនេះរដ្ឋបាលខេត្ត សូមធ្វើការបិទផ្អាកការធ្វើ ចរាចរជាបណ្តោះអាសន្នចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ រហូតដល់មានការជូនដំណឹងស្តីពីការ បើកឱ្យធ្វើចរាចរ ឡើងវិញ នាពេលខាងមុខ ។

ទន្ទឹមនឹងនោះដែរ ប្រសិនបើ សាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និង អ្នកធ្វើដំណើរតាម មធ្យោបាយយានយន្តគ្រប់ប្រភេទ មានបំណងចង់ធ្វើដំណើរទៅរាជធានីភ្នំពេញ និងធ្វើដំណើរមកកាន់ខេត្ត មណ្ឌលគិរី សូមធ្វើដំណើរតាមផ្លូវវាងដោយឆ្លងកាត់តាមខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ជាបណ្តោះ អាសន្ន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ។

រដ្ឋបាលខេត្ត សូមការអធ្យាស្រ័យពីសាធារណៈជន ម្ចាស់យានយន្តដឹកទំនិញ និងអ្នកធ្វើដំណើរ តាមមធ្យោបាយយានយន្តគ្រប់ប្រភេទ ចំពោះការបិទជាបណ្តោះអាសន្ននូវការធ្វើចរាចរ ដោយសារការដាច់ ផ្លូវ ដែលបណ្ដាលមកពីគ្រោះធម្មជាតិជាយថាហេតុនេះ ។

រដ្ឋបាលខេត្តមណ្ឌលគិរី សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន ម្ចាស់យានយន្តដឹក ទំនិញ និងអ្នកធ្វើដំណើរតាមមធ្យោបាយយានយន្តគ្រប់ប្រភេទ នឹងយោគយល់អធ្យាស្រ័យ និងរងចាំការជូនដំណឹង បើកឱ្យដំណើរការឡើងវិញនូវការធ្វើចរាចរសម្រាប់យានយន្តគ្រប់ប្រភេទឆ្លងកាត់ខេត្តមណ្ឌលគិរី នាពេលឆាប់ៗ ខាងមុខនេះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print