បញ្ជូន​ខ្លួន​ក្មេងទំនើង ០៨នាក់ រួមនឹងវត្ថុតាងទៅតុលាការខេត្ត​ឧត្តរមានជ័យ​ ពាក់ព័ន្ធករណីគប់ និងវាយកញ្ចក់រថយន្តអ្នកដំណើរ

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖​ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ករណីក្រុុមក្មេងទំនើង ០៨នាក់ ពាក់ព័ន្ធករណីគប់ និងវាយកញ្ចក់រថយន្តអ្នកដំណើរតាមដងផ្លូវ​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ ហេីយបានបញ្ជូនខ្លួនពួកគេ រួមនឹងវត្ថុតាងទៅតុលាការ ដេីម្បីចាត់ការតាមច្បាប់​។

លោកស្នងការខេត្ត​ បានបន្ដថា​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៨នាក់ ក្រោយទទួលបានព័ត៏មានពីជនរងគ្រោះ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី យកដុំថ្មគប់ និងវាយបំបែកកញ្ចក់រថយន្ត បណ្តាលឱ្យជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ រងរបួសស្រាលចំនួន ០២នាក់ ករណីនេះកើតឡើងនៅវេលាម៉ោង ១៧និង៤៥នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ម៉ូតូ ០៣គ្រឿង, ដុំថ្ម និងកាំបិតផ្គាក់ ០១ ។

...

បច្ចុប្បន្នក្មេងទំនើងទាំង ០៨នាក់ រួមនឹងវត្ថុតាងខាងលើ ជំនាញ បញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕ដោយ៖អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print