អាជ្ញាធរខណ្ឌដង្កោ និងពលរដ្ឋនៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត ត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់

ចែករំលែក៖

ភ្នំពេញ ​៖ អាជ្ញាធរខណ្ឌដង្កោ និងប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់មកពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត។

​ បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់សារព័ត៌មានឱ្យដឹងថា​ ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិ ​ប៉ាវសម្រាប់ទប់ទឹក និង​សម្ភារៈផ្សេងៗទៀតជាដើម។ ​ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។
លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែក​ត្នោត​ត្រូវមានការប្រុងប្រយ័ត្នទុកជាមុន ​បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី។
ប្រជាពលរដ្ឋ បានលើកឡើងដែរថា​ ជា​ទម្លាប់​ក្នុង​រដូវវស្សាទឹកស្ទឹងព្រែកត្នោត​តែងតែ​ឡើង ហើយ​ដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ​ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ​ពោលដូចជា៖រៀបចំ​សម្ភារៈទុកដាក់លើធ្នើ និង​ឧស្សាហ៍ងើបមើលទឹកស្ទឹង ​ប្រសិនបើទឹកឡើងធំ នឹងប្រញាប់​ទៅ​ទីទួលមានសុវត្ថិភាព ​និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ​ប្រទេសកម្ពុជា ​បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យ​មានភ្លៀងធ្លាក់​នៅស្ទើរទូទាំងប្រទេស​ ក្នុងនោះក៏​មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺ​ហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់​នៅតាមបណ្ដោយសណ្ដរស្ទឹង។​ យ៉ាងណាក្តី គិតមកដល់ពេលនេះ ​ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំង​ក្លាយជាជំនន់នោះទេ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print