ជនជាតិចិនបើករថយន្តបុកម៉ូតូជនជាតិវៀតណាមស្លាប់និងរបួសធ្ងន់ម្នាក់នៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង:យ៉ាងហោចណាស់ស្ត្រីជនជាតិវៀតណាម២នាក់បានស្លាប់និងរបួសធ្ងន់ម្នាក់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់ដោយជនជាតិចិនបើករថយន្តបុកម៉ូតូពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើល

ក្នុងបរិវេណការស៊ីណូសៀងហៃនៅស្រុកចន្ទ្រា។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥៧នាទី ថ្ងៃទី ០២ ខែ សីហា  ឆ្នាំ ២០២៣ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះ ង្វៀង ធីតឹម  ភេទ ស្រី អាយុ ៣៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ម៉ាស្សា មានទីលំនៅ ខេត្ត បាកនិញ  ប្រទេសវៀតណាមនិង

អ្នករួមដំណើរឈ្មោះ លឿងធី គីមជី ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរ ម៉ាស្សា មានទីលំនៅភូមិ អើណុង ឃុំ អើណុង ស្រុកវ៉ាន់ឡាន ខេត្តណាក់សឺង ប្រទេសវៀតណាម.(របួសធ្ងន់ បាក់ឆ្អឹងដងកាំបិតដៃខាងស្តាំ)។

ចំណែកជនជាតិចិនមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយបង្កហេតុ បានរត់គេចខ្លួនបន្សល់ រថយន្ត ម៉ាក អូឌី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1027 រថយន្ត  ជាជនជាតិចិន   ស្នាក់នៅក្នុងកាស៊ីណូសៀងហៃរីសត (វីឡាV36) ។

តាមសាក្សី បានអោយដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនបានបើករថយន្តមួយគ្រឿងម៉ាក

អូឌី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1027 ចេញ ពីជើងទៅត្បូង ក្នុងបរិវេនការស៊ីណូសៀងហៃ ប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ បុកពីក្រោយ ម៉ូតូមួយគ្រឿង ម៉ាក លែត (LEAD) ពណ៌ ស្ក  គ្មាន ស្លាកលេខជិះគ្នា២នាក់យ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សាកសព ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងយកមកតម្កល់ទុកនៅវត្តបទុមរង្សីហៅវត្តចេកដើម្បីស្រាវជ្រាវរកសាច់ញាត្តិចំណែកអ្នករងរបួសត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ។

បច្ចុប្បន្ន ម៉ូតូនិង រថយន្ដ ត្រូវបានសមត្ថកិច្ចវាស់វែងនិងអូសយកមក រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដើម្បីចាត់ការបន្តតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print