ខេត្តមណ្ឌលគិរី÷អាជ្ញាធរខេត្តមណ្ឌលគិរីសម្រុកធ្វើផ្លូវ វាងកំណាត់ផ្លូវជាតិលេខ៧៦A ដែលបាក់ស្រុត។ កិច្ច ការនេះបានរៀបចំធ្វើដោយមន្ទីរសាធារណការនិងដឹក ជញ្ជូនជាមួយមន្ទីរអភិវឌ្ឍន៍ជនបទ។
កំណាត់ផ្លូវជាតិលេខ៧៦អាខេត្តមណ្ឌលគីរីបានរងការបាក់ស្រុតដោយសារជំនន់ទឹក ភ្លៀងហូរកាត់។ កន្លែងដែលហូរដាច់ផ្លូវជាតិនេះស្ថិតក្នុងចំណុចអូរងើយ,ភូមិអណ្តូងក្រឡឹង, សង្កាត់សែនមនោរម្យ ស្រុកអូររាំង។ ទឹកភ្លៀងបានហូរកាត់ច្រោះបណ្តាល ឱ្យការបាក់ស្រុតផ្លូវនៅចន្លោះគីឡូម៉ែត្រលេខ៩១ដល់គីឡូម៉ែត្រលេខ៩៩ ចន្លោះពីស្រុកអូររាំង និងស្រុកកែវសីមា។ អាជ្ញាធរបានបិទចរាចរណ៍លើផ្លូវនោះទាំងស្រុងនៅថ្ងៃទី២ ខែសីហា ឆ្នាំ ២០២៣។
ផ្លូវជាតិលេខ៧៦A នេះគឺជាផ្លូវដ៏ល្អមួយក្នុងចំណោមផ្លូវនានានៃភាគឥសានប្រទេស និង ជា ផ្លូវតភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះ ឡើងមកខេត្តមណ្ឌលគីរី។ រដ្ឋបាលខេត្តនៅថ្ងៃទី២សីហានេះ បានជួនដំណឹងអំពីការបិទកំណាត់ផ្លូវជាតិនោះ ដោយមិនទាន់ បានបញ្ជាក់ថាតើពេលណាផ្លូវដែលត្រូវជួសជុលនោះ នឹងបើកដំណើរការសាឡើងវិញនោះឡើយ។
យោងតាមសមត្ថកិច្ច,ផ្លូវដែលបាក់ស្រុតនោះមុនហេតុ ការណ៍កើតឡើងមានស្នាមប្រេះ បានលេចឡើង។ អាជ្ញាធរបានប្រញាប់បិទផ្លូវនោះភ្លាមៗដោយមិនឱ្យ់ពលរដ្ឋបានឆ្លងកាត់ឡើយ។ ទោះជាយ៉ាងណាក៏ដោយសេចក្តីរាយការណ៍បានបង្ហាញថា មានពលរដ្ឋម្នាក់បានជិះម៉ូតូក្នុង ពេលយប់ដែលមានការបិទនោះ។ បុរសនិងម៉ូតូនោះបានបើកធ្លាក់មកខាងក្រោម ប៉ុន្តែបុរស រូបនោះត្រូវបានអាជ្ញាធរជួយសង្គ្រោះនិងបញ្ជូនមកមន្ទីរពេទ្យ និងមិនមានគ្រោះថ្នាក់ដល់ជីវិត ឡើយ។
ការដាច់ផ្លូវភ្លាមៗនេះ ធ្វើឱ្យពលរដ្ឋខ្លះបានខកដំណើរ វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ ពលរដ្ឋដែលកំពុងធ្វើ ដំណើរតាមមធ្យោបាយម៉ូតូ បានថ្លែងថាមានមនុស្សមួយចំនួននៅមិន ទាន់បានទទួលដំណឹងអំពីការជួនដំណឹងករណីដាច់ខ្លួននេះឡើយ។
ផ្លូវវាងបញ្ចៀសកន្លែងបាក់ស្រុតនេះ ត្រូវបានសមត្ថកិច្ចបានដាក់របាំងហាមឃាត់មិនទាន់ ឱ្យធ្វើដំណើរឡើយ ប៉ុន្តែទោះជាយ៉ាងណាក្តី រូបភាពថតតាមដ្រូនបានបង្ហាញថានៅតែមានពលរដ្ឋខ្លះ បានប្រថុយធ្វើដំណើរតាមកៀនថ្នល់ដែលមិនទាន់បាក់ដើម្បីវិលត្រឡប់ទៅគោល ដៅរបស់ខ្លួន៕ ដោយ៖សុរិយា