ខេត្តព្រះសីហនុ : ក្រោយការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាប្រមាណ៩៣ % នឹងអាចចូលចតបាន ។ នេះជាការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ។ ភាពរីកចម្រើននេះ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏សំខាន់បំផុត ដែលរាជរដ្ឋាភិបាល បានប្រឹងប្រែង ធ្វើឱ្យប្រទេសជាតិមួយនេះ មានការអភិវឌ្ឍន៍ជាតិ ។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់លំអិតថា, កំពង់ផែស្វយ័តទឹកជ្រៅក្រុងព្រះសីហនុ :
បើកការដ្ឋាន៖ កាលពីថ្ងៃទី០១ ឧសភា ឆ្នាំ២០២៣
ការសាងសង់៖ ចែកជា២ ដំណាក់កាល
ដំណាក់កាលទី១៖ ប្រវែង ២៥៣ម៉ែត្រ
ដំណាក់កាលទី២៖ មាន៣ជំហាន
– ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ
– ជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ
– ជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ
គ្រោងបញ្ចប់៖ នៅឆ្នាំ២០២៩
ទំហំទឹកប្រាក់៖ ៩៧៣ លានដុល្លារ
ក្រោយការសាងសង់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាវាប្រមាណ៩៣ % នឹងអាចចូលចតបាន។
កំពង់ផែនេះ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា តភ្ជាប់ ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូន ឆាប់រហ័ស និងចំណាយតិច៕
ដោយ : សិលា