ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល នៃទិវាចម្រើនជន្មាយុគម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ ថ្ងៃសៅរ៍ ៤រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ ខ្ញុំបាទ និងភរិយា ព្រមទាំងកូនៗ សូមលំឱនកាយគោរពអបអរសាទរ ដោយក្តីសោមនស្សរីករាយឥតឧបមា សម្តែងនូវកត្តញ្ញុតាធម៌  ចំពោះសម្តេចអគ្គមហាេសនាបតីតេជោហ៊ុន សែន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ។

យើងខ្ញុំ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យបារមីគ្រប់ទិសទី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ព្រមទាំងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះជួយថែរក្សាការពារ និងប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សមប្រកបនូវពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពប្រកបដោយ ភក្តីភាព កតញ្ញូកតវេទិតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត អំពីយើងខ្ញុំទាំងអស់គ្នា 

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print