ស្រ្តីម្នាក់មានជម្ងឺប្រចាំកាយច្រើនពេក សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ក្នុងស្រុករុក្ខគិរី

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងថា​ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០និង១២នាទីយប់ នៅចំណុចក្រុមទី០៩ ភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត ​(ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក​ សាកសពជនរងគ្រោះឈ្មោះ​ ម៉ាន់ វណ្ណៈ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិដង្ហោ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានយកក្រមាចងកខ្លួនឯងទៅនឹងផ្ទោងផ្ទះ បណ្តាលអោយស្លាប់បាត់បងជីវិត។

តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថាជនរងគ្រោះមាន តូចចិត្តនឹងខ្លួនដែលមានជំងឺប្រចាំកាយច្រើនពេកទើបសម្រេចចិត្តចងកសម្លាប់ខ្លួន។ 

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុករុក្ខគិរី សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ម៉ាន់ វណ្ណៈ (សព) ពិតជាមានជំងឺប្រចាំកាយ ទើបសម្រេចចិត្តចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ 

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print